ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

EPL

Arsenal ដាក់គម្រោងចង់បាន Gary Cahill ពី Chelsea

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានរៀបចំគម្រោងដាក់សំណើទៅកាន់ ក្រុម Chelsea ក្នុងបំណងចង់នាំយកខ្សែការពារ Gary Cahill នៅខែមករា ខាងមុខនេះ ក្នុងសំណើការផ្ទេរមកកាន់ Emirate Stadium ។ ក្នុងការ ចង់បានខ្សែការពារ Gary Cahill នៅខែក្រោយនេះ ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេ មកបំពេញតំបន់ការពារអោយរឹងមាំុបន្ថែមទៀត ស្របពេលដែល បច្ចុប្បន្ននេះ ខ្សែការពារវ័យក្មេងរបស់ពួកគេគឺកីឡាករ Rub Holding ត្រូវសម្រាករហូត ១រដូវកាលឯណោះ។ គួរអោយដឹងផងដែរថា ខ្សែការពារ Gary Cahill កំពុងស្ថិតក្នុងបញ្ជីកីឡាករ ដែលនឹងត្រូវចាកចេញពីក្រុម Chelsea ក្នុងខែមករាខាងមុខនេះ ដោយប្រសិនបើ ការនាំយក Gary Cahill…

Man UTD ត្រៀមកញ្ចាប់ទឹកប្រាក់ ៩០លានផោន សម្រាប់នាំយក Tanguy Ndombele

ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានកំពុងរៀបចំគម្រោងការនាំយក ខ្សែបម្រើ Tanguy Ndombele ពីក្រុមបាល់ទាត់ Lyon អោយបាននៅខែមករា ខាងមុខនេះ។ យោងតាម កាសែតក្នុងស្រុកប្រទេសបារាំង មួយបានបង្ហើបអោយដឹងថា ក្រុមបិសាចក្រហម Manchester United បានរៀបចំសំណើកុងត្រា ៩០លានផោន សម្រាប់ការផ្ទេរនាំយកកីឡាករ Tanguy Ndombele ពីក្រុមបាល់ទាត់ Lyon ក្នុងខែមករា ខាងមុខនេះ បន្ទាប់ពីអនាគតរបស់កីឡាករ Paul Pogba នៅតែមិនទាន់ច្បាស់ប្រាកដជាមួយ បិសាចក្រហមបន្តនោះឡើយ ។ គួរអោយដឹងថា ក្រៅពីកំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីក្រុម Manchester United កីឡាករ Tanguy Ndombele ក៏កំពុងស្ថិតក្នុងជម្រើសរបស់ក្រុមបាល់ទាត់ Manchester City និង…

លោក Martin Atkinson នឹងកាត់ក្ដីក្នុងជំនួប Red Derby សប្ដាហ៌នេះ

គួរអោយដឹងថា លោក Martin Atkinson គឺជាអាជ្ញាកណ្ដាលដែលមានបទពិសោធន៍ ច្រើនក្នុងការកាត់ក្ដីនៅពេលដែលមានការប្រកួតធំៗ ជាពិសេសការប្រកួតគូអន្តរជាតិធំៗ ជាដើមផងដែរ។  ប្រភព ៖ The Sun 779 Views

Arsenal កំណត់តម្លៃខ្លួន Ozil ត្រឹម ២៥លានផោន ក្នុងខែមករា នេះ

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបើកភ្លើងខៀវសម្រាប់ Mesut Ozil ក្នុងការ ពិចារណាលើការចង់ចាកចេញពីក្រុម នៅខែមករា ខាងមុខនេះ ដើម្បីចូលរួមជាមួយនឹងក្រុម Inter Milan ដែលកំពុងចង់បានខ្សែបម្រើជនជាតិទួរគីរូបនេះ ជាខ្លាំង។ ក្នុងការ កំណត់តម្លៃខ្លួន មកលើ Mesut Ozil ចំពោះការ ចាកចេញពី Emirate Stadium នៅពេលខាងមុខ កាំភ្លើងធំ Arsenal បានកំណត់តម្លៃខ្លួនកីឡាកររូបនេះ ចំនួន ២៥លានផោនប៉ុណ្ណោះ ក្នុងរដូវកាលដោះដូរកីឡាករខែក្រោយ ខណៈដែលកាលពីឆ្នាំ ២០១៣ Arsenal បានទិញខ្សែបម្រើរូបនេះផ្ទេរមកពី Real Madrid គឺមានតម្លៃខ្លួនរហូតដល់ ៤៣លានផោនឯណោះ។ គួរអោយដឹងថា ការដាក់លក់…

Guardiola ៖ Man City មិនទាន់ក្លាយជាក្រុមខ្លាំងជាងគេ នៅឡើយទេ

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Guardiola បានបកស្រាយ និងបដិសេធ ចំពោះការលើកឡើងមួយចំនួន ដែលមានមតិរបស់គ្រូបង្វឹកជាច្រើនសរសើរមកកាន់ ក្រុមរបស់លោក គឺជាក្រុមដែលល្អជាងគេលើពិភពលោក ។ ក្នុងការ ឆ្លើយតបរបស់ Pep Guardiola លោកបាននិយាយថា “អរគុណចំពោះការសរសើរពួកយើង តែពេលនេះ Man City មិនទាន់ក្លាយជាក្រុមខ្លាំងជាងគេ លើពិភពលោកនៅឡើយទេ ព្រោះពួកយើងមិនទាន់បានឈ្នះពានរង្វាន់ធំៗណាមួយ ក្នុងទ្វីបអ៊ឺរ៉ុប នៅឡើយទេ ម្យ៉ាងវិញទៀតពួកយើងគ្រាន់តែ បន្តភាពជោគជ័យរួមគ្នា ប៉ុន្តែមិនមែនមានន័យថា ការប្រកួតមិនដែលចាញ់ គឺជាសារៈសំខាន់របស់ពួកយើងឡើយ” ។ គួរអោយដឹងថា ក្រុមបាល់ទាត់ Manchester City បានបង្ហាញទម្រង់លេងបាន យ៉ាងល្អក្នុងរដូវកាលថ្មីនេះ ដោយ ១៥សប្ដាហ៍ក្នុងលីក ពួកគេមិនទាន់ប្រកួតចាញ់ក្រុមណាមួយនៅឡើយនោះទេ…

Man City ត្រៀមកញ្ចាប់ទឹកប្រាក់ ៦៨លានផោន សម្រាប់នាំយក Frenkie de Jong

ក្រុមបាល់ទាត់កំពូលតារាងលីកកំពូល Premier League សប្ដាហ៌ទី១៥ រដូវកាលនេះ ក្រុមបាល់ទាត់ Manchester City បានសម្លឹងឃើញការនាំយកខ្សែប្រយុទ្ធ Frenkie de Jong ពីក្រុមបាល់ទាត់ Ajax ដែលក្រុម Man City នឹងចំណាយទឹកប្រាក់ ៦៨លានផោន លើកការផ្ទេរយកកីឡាកររូបនេះ មកកាន់ Etihad Stadium នៅឆ្នាំក្រោយ។ ក្នុងការ ចង់បានកីឡាករយុវជនវ័យ ២១ឆ្នាំរូបនេះ មកកាន់លីកកំពូល Premier League នៅឆ្នាំក្រោយ គឺក្រុម Manchester City កំពុងត្រូវការ កីឡាករនាំលេងម្នាក់ ( Play Maker) ដូចជា Frenkie de…

West Ham បង្ហាញចំណាប់អារម្មណ៍នាំយក Antonio Valencia នៅឆ្នាំក្រោយ

ក្រុមបាល់ទាត់ញញួរធំ West Ham បានរៀបចំគម្រោងការ នាំយកកីឡាករខ្សែការពារស្លាបស្ដាំ Antonio Valencia ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្ដៅឆ្នាំក្រោយនេះ បន្ទាប់ពីកីឡាករវ័យ៣៣ឆ្នាំមួយរូបនេះ ត្រូវបានគ្រូបង្វឹកលោក Jose Mourinho ប្រកាសមិនបន្តកុងត្រាថ្មី ក្នុងរដូវកាលនេះ។ ក្នុងការ សម្លឹងចង់បានកីឡាករ Antonio Valencia ពីបិសាចក្រហម ក្រុមបាល់ទាត់ញញួរធំ West Ham បានគិតដល់ការចំណេញ Free Transfer លើការផ្ទេរក្នុងរដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ នៅសល់សពុលភាពកុងត្រារយៈពេល ៦ខែបន្តទៀតជាមួយ Manchester United ។ គួរអោយដឹងផងដែរថា ការចង់បាន Antonio Valencia មកកាន់ London Stadium…

Manchester United សម្លឹងឃើងការចង់បានយុវជន ១៨ឆ្នាំម្នាក់ពី Galatasaray

ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានសម្លឹងឃើញការ នាំយកខ្សែការពារ Ozan Kabak ពីក្រុមបាល់ទាត់ Galatasaray នៅក្នុងខែមករា ខាងមុខនេះ បន្ទាប់ពីលោក Jose Mourinho ចង់ពង្រឹងបន្ថែមសម្ថភាពកូនក្រុមបន្ថែមទៀតក្នុងតំបន់ការពារ។ ក្នុងការសម្លឹងឃើញ យុវជនវ័យ ១៨ឆ្នាំ Ozan Kabak ពីក្រុមបាល់ទាត់ Galatasaray នៅខែមករា ខាងមុខនេះ ខាងក្រុមបិសាចក្រហម Manchester United បានត្រៀមនូវកញ្ចាប់ទឹកប្រាក់ពី ២០លានផោន ទៅដល់ ៣០លានផោន ដើម្បីប្រជែងតម្លៃខ្លួនកីឡាកររូបនេះ ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ដែលបានដាក់សំណើរទៅកាន់ក្រុម Galatasaray ក្នុងការចង់បាន Ozan Kabak សម្រាប់ការផ្ទេរមកកាន់ Premier League នៅរដូវកាលក្រោយ។…

Arsenal របួសកីឡាករសំខាន់ ២រូប ក្នុងពេលប្រកួតជាមួយ Man UTD

ខ្សែការពារ Rub Holding និងខ្សែបម្រើ Aaron Ramsey បានទទួលរងរបួសរៀងខ្លួន ក្នុងកំឡុងពេលជំនួបជាមួយក្រុមបិសាចក្រហម Manchester United កាលពីព្រឹកមិញនេះ ដែលពួកគេនឹងអាចអវត្តមាន ក្នុងការប្រកួតបន្ទាប់របស់ក្រុមកាំភ្លើងធំ Arsenal នៅសប្ដាហ៍បន្ទាប់។ ក្នុងការ ទទួលរងរបួសទាំងកីឡាករសំខាន់ទាំង ២រូបក្នុងថ្ងៃប្រកួតដំណាលគ្នាដូច្នេះ លោក Unai Emery បាននិយាយថា ” សម្រាប់ Ramsey គេមានរបួសតិចតួចជាង Rub Holding ដោយគេនឹងអាចចូលរួមហ្វឹកហាត់វិញបាន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែសម្រាប់ Rub Holding វិញ គេត្រូវទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យទៅលើតំបន់ជង្គង់របស់គេ ដែលនឹងអាចចំណាយពេលច្រើនក្នុងការ ត្រលប់មកកាន់ទីលានវិញបាន” ។ គួរអោយដឹងថា ក្នុងជំនួបកាលពីយប់មិញនេះ…

Rashford ៖ Arsenal ក្លាយជាក្រុមខ្លាំងមួយនៅ Premier League រដូវកាលនេះ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានសរសើរនូវទម្រង់យ៉ាងល្អ របស់ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Unai Emery ក្នុងរដូវកាលនេះ។ ក្នុងការលើកឡើងរបស់កីឡាករ Marcus Rashford មុនជួប Arsenal ក្នុងរាត្រីនេះ រូបគេបាននិយាយថា “នេះជាការប្រកួតជាមួយ Arenal ក្នុងផ្ទះ Old Trafford គឺខ្ញុំត្រូវចាប់ឱកាសនេះ អោយជាប់ដើម្បីរក្សាកៅអីដំបូងក្នុងការប្រកួតនេះ បើនិយាយមកដល់ពេលនេះ Arsenal មិនដូចពីមុនឡើយ ពួកគេបានព្យាយាមលេងបានយ៉ាងល្អ ជាពិសេសនោះពួកគេក៏ជាក្រុមដែលខ្លាំងមួយក្នុងលីក Premier League នៅរដូវកាលនេះ”។ ខ្សែប្រយុទ្ធ Marcus Rashford បានបន្តថា “ទោះបីជាយ៉ាងណា ក្នុងការប្រកួតជាមួយ Arsenal…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar