ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

Ligue 1

PSG ត្រៀមកញ្ចាប់ទឹកប្រាក់ ៦០លានផោន សម្រាប់នាំយក Matteo Guendouzi មកវិញ

ក្រុមបាល់ទាត់ Paris Saint Germain កំពុងសម្លឹងឃើញការនាំយកខ្សែបម្រើ Matteo Guendouzi ពីកាំភ្លើងធំ Arsenal អោយត្រលប់មកកាន់ទីក្រុងប៉ារីស វិញក្នុងរដូវក្ដៅខាងមុខ។ ក្នុងការ រៀបចំសំណើនាំយក Matteo Guendouzi ត្រលប់មកទីក្រុងប៉ារីសវិញក្នុងពេលខាងមុខនេះ គឺក្រុមបាល់ទាត់ PSG យល់ថា សម្ថភាពរបស់កីឡាករ Matteo Guendouzi សាកសមនឹងជំនួសកៅអីរបស់ Adrien Rabiot ដែលនឹងចាកចេញពីក្រុមរបស់ខ្លួននៅរដូវក្ដៅខាងមុខ។ ចំពោះការ នាំយកអតីតយុវជនរបស់ខ្លួនត្រលប់មកវិញនៅរដូវក្ដៅខាងមុខ ក្រុម PSG នឹងត្រូវចំណាយកញ្ចាប់ទឹកប្រាក់ ៦០លានផោនក្នុងការនាំយកខ្សែបម្រើ វ័យ ១៩ឆ្នាំរូបនេះត្រលប់មកទ្រនំចាស់វិញ។ គួរអោយដឹងថា កីឡាករ Matteo Guendouzi បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីរដូវកាលកន្លងទៅ ដោយតម្លៃខ្លួនដែល Arsenal បានទិញពី…

Kylian Mbappe បំប៉ោងសំណាញ់ទី១គ្រាប់ ជួយអោយរូបគេបំបែកកំណត់ថ្មី

ខ្សែប្រយុទ្ធវ័យសញ្ជាតិបារាំង កីឡាករ Kylian Mbappe បានទាត់បញ្ចូលទី ១គ្រាប់អោយក្រុមបាល់ទាត់ Paris Saint German យកឈ្នះក្រុមបាល់ទាត់ Saint-Etienne នៅលទ្ធផល ១ទល់០ ក្នុងពានរង្វាន់លីកកំពូលប្រទេសបារាំង Ligue 1 ។ ក្នុងការទទួលបាន ៣ពិន្ទុក្រៅដីនេះ បានជួយអោយ Paris Saint Germain បន្តឈរលើកំពូលតារាង Ligue 1 ដោយមានពិន្ទុលើសក្រុមលេខ២ Lille ចំនួន ១២ពិន្ទុ ខណៈដែល PSG ទើបបញ្ចាប់សប្ដាហ៏ទី២៣ ស្របពេលដែលគូប្រជែងបានចូលដល់សប្ដាហ៍ទី ២៦ទៅហើយ។ គួរអោយដឹងថា ចំពោះ ១គ្រាប់របស់កីឡាករ Kylian Mbappe កាលពីព្រឹកមិញនេះ…

Cavani ទទួលរងរបួស ប្រឈមការអវត្តមានក្នុងជំនួបជាមួយ Man UTD

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ កីឡាករ Edinson Cavani បានទទួលរងរបួសភ្លៅ ក្នុងកំឡុងពេលប្រកួតជាមួយនឹងក្រុម Bordeaux ដោយរូបគេត្រូវបានផ្លាស់ប្ដូរចេញក្រោយបង្ហាញខ្លួនលើទីលានបាន ៤៥នាទី។ ចំពោះការ ទទួលរងរបួសរបស់ កីឡាករ Edinson Cavani នៅមិនទាន់មានបញ្ជាក់ពីក្រុមគ្រូពេទ្យប្រចាំក្លិប នៅឡើយនោះទេ ខណៈដែលតាមការវិភាគ រូបគេនឹងអាចសម្រាកពីទីលានជាង ៣សប្ដាហ៍ឯណោះ។ គួរអោយដឹងថា សល់ពេលត្រឹម ៣ថ្ងៃទៀតប៉ុណ្ណោះ Paris Saint German នឹងជួបជាមួយ Mancchester United ក្នុងពានរង្វាន់ UEFA Champion League ខណៈដែលកីឡាករសំខាន់ៗ ដូចជា : Cavani និង Neymar កំពុងទទួលរងនូវបញ្ហារបួស ត្រូវសម្រាករយៈពេលវែង។ ប្រភព…

គ្មាន Neymar ក៏ Mbappe នៅតែជឿជាក់ថា PSG នឹងធ្វើបានល្អពេលជួប Man UTD

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបាល់ទាត់ Paris Saint German កីឡាករ Kylian Mbappe បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន មួយចំនួន មុនជួបប្រកួតជាមួយនឹងបិសាចក្រហម Manchester United ក្នុងពានរង្វាន់ UEFA Champion League នៅសប្ដាហ៍ក្រោយនេះ។ ក្នុងការ លើកឡើងរបស់កីឡាករវ័យ ២០ឆ្នាំរូបនេះមកកាន់អ្នកកាសែត ក្រោយចប់ការប្រកួតជាមួយនឹងក្រុម Lyon កាលពីម្សិលមិញថា “ការប្រកួតនេះពួកយើងធ្វើមិនបានល្អប៉ុន្មានឡើយ នៅពេលចាប់ផ្ដើមតង់ទី២ ដែលពួកយើងបានបណ្ដោយឱកាសជាច្រើនទៅលើគូប្រកួត ប៉ុន្តែការទាត់បញ្ចូលទី១ គ្រាប់របស់ខ្ញុំ ខ្ញុំអាចនិយាយថា យើងនឹងប្រឹងប្រែងអោយបានល្អមកវិញទោះបីជាគ្មានវត្តមាន Neymar ក៏ដោយ ហើយសម្រាប់ការប្រកួត UEFA Champion League នៅពេលខាងមុខនេះ ខ្ញុំមិនការព្រួយបារម្ភអ្វីមួយឡើយ ព្រោះពួកយើងបានត្រៀមខ្លួនបានយ៉ាងសម្រាប់ជួប Manchester…

Mbappe ឧបត្ថមប្រាក់ជាង ៣៤ ០០០ដុល្លា សម្រាប់បន្តស្វែងរក Sala

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង កីឡាករ Kylian Mbappe បានឧបត្ថមប្រាក់ផ្ទាល់ខ្លួន ២៦ ០០០ផោន ឬស្មើ ៣៤ ០០០ដុល្លា សម្រាប់កម្មវិធីសប្បុរសធម៍ បន្តស្វែងរកកីឡាករ Emiliano Sala ដែលបានបាត់ខ្លួនជាង ១សប្ដាហ៍មកនេះ។ ក្នុងការ ឧបត្ថមប្រាក់ចំពោះដំណើរបន្តការស្វែងរកកីឡាករ Emiliano Sala គឺនឹងចាប់ផ្ដើមរយៈពេល ជិត១សប្ដាហ៌ហើយ ដោយមានការចូលរួមពីសំណាក់កីឡាករកំពូលជាច្រើន ដែលកំពុងប្រកបអាជីពនៅប្រទេសបារាំងនិងអង់គ្លេស បានឧបត្ថមថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់។ គួរអោយដឹងថា មកដល់ពេលនេះ គេបានរកឃើញបំនែកយន្តហោះមួយចំនួនរបស់កីឡាករ Emiliano Sala នៅលើឆ្នេរក្នុងប្រទេសហូឡង់ ដោយក្នុងថ្ងៃអាទិត្យនេះ ក្រុមអ្នកស្រាវជ្រាវអាចនឹងចាប់ផ្ដើមពីតំបន់ប្រទេសហូឡង់មុនគេផងដែរ។ ប្រភព ៖ The Sun 586 Views

ប្រធានក្លិប Lyon ចង់នាំយក Giroud មកកាន់ Ligue 1 នៅរដូវកាលក្រោយ

ប្រធានក្លិបបាល់ទាត់ Lyon លោក Jean-Michel Aulas បានបង្ហាញចាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ Olivier Giroud មកកាន់ប្រទេសកំណើតវិញ។ ក្នុងការ បង្ហាញចំណាប់មកកាន់ ខ្សែប្រយុទ្ធពាក់ស្លាកលេខ ១៨ក្នុងក្រុម Chelsea ក្នុងពេលនេះ ប្រធានក្លិបបាល់ទាត់ Lyon លោក Jean-Michel Aulas បាននិយាយថា “ខ្ញុំចាប់អារម្មណ៍មកលើ Giroud តាំងពីរដូវកាលមុនម្ល៉េះ ក៏ប៉ុន្តែពេលនោះការចរចារ រវាងក្លិបនឹងលោក Arsene Wenger មិនចុះសម្រុងគ្នា ទើបពួកគេបដិសេធនឹងសំណើរបស់ពួកយើង” ។ លោក Jean-Michel Aulas បានបន្តថា “ក្រោយបញ្ចាប់រដូវកាលនេះ ពួកយើងនឹងចរចារផ្ទាល់ជាមួយនឹង Giroud ដើម្បីនាំយករូបគេ ត្រលប់មកកាន់ Ligue…

PSG នាំមុខ Chelsea ក្នុងការនាំយក Leandro Paredes ពី Zenit

ក្រុមបាល់ទាត់ Paris Saint German បាននាំយកកីឡាករ Leandro Paredes ពីក្រុម Zenit St Petersburg ជាផ្លូវការ ហើយ កាលពីរសៀលថ្ងៃមិញនេះ។ ក្នុងការ ផ្ទេរមកកាន់ PSG ក្នុងខែមករានេះ កីឡាករខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំង ពេលបានចូលរួមជាមួយក្រុម PSG ដោយគ្រូបង្វឹក Thucel បានបង្ហាញចំណាប់អារម្មណ៍និងការជឿទុកចិត្តរបស់គាត់មកលើខ្ញុំ ដែលវាបានជំរុញអោយខ្ញុំនឹងព្យាយាមជួយក្រុមអោយអស់ពីសម្ថភាព” ។ គួរអោយដឹងថា កីឡាករ Leandro Paredes បានផ្ទេរមកកាន់ Paris Saint German ក្នុងតម្លៃខ្លួន ៣៥លានផោន ដោយបានបំបែកគម្រោងការរបស់ Chelsea ក្នុងការនាំយកខ្សែបម្រើរូបនេះក្នុងកញ្ចាប់ទឹកប្រាក់ជាង…

Neymar ទំនងអវត្តមានក្នុងជំនួបជាមួយ Man UTD ទាំង ២ជើង

ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ Paris Saint German កីឡាករ Neymar J.R ទំនងនឹងអវត្តមាន ក្នុងជំនួបជាមួយនឹងបិសាចក្រហម Manchester United ទាំង ២ជើងនៅខែកុម្ភៈ ខាងមុខនេះ ដោយសារតែបញ្ហាខ្នង។ ក្នុងការ លើកឡើងរបស់លោក Thuchel គ្រូបង្គោលក្រុម Paris Saint German បាននិយាយកាលពីថ្ងៃមិញនេះថា “ការលេងដោយគ្មាន Neymar ក្នុងជំនួបជាមួយ Man UTD នៅពេលខាងមុខ ពិតជារឿងពិបាកសម្រាប់ក្រុមរបស់ខ្ញុំ ដែលពេលនេះខ្ញុំមិនអាចកំណត់ពេលវេលាជាក់លាក់ណាមួយ ថានឹងនឹងត្រលប់មកវិញឡើយ ដោយយើងនឹងរងចាំក៏បកស្រាយពី Neymar ផ្ទាល់ក្រោយទទួលការព្យាបាល ពីក្រុមគ្រូពេទ្យបាន ១សប្ដាហ៍” ។ គួរអោយដឹងថា បើតាមការបញ្ជាក់របស់…

Adrien Rabiot ឧបត្ថមប្រាក់ ២៥ ០០០ដុល្លា សម្រាប់ជួយបន្តការស្វែងរក Sala

ខ្សែបម្រើរបស់ក្រុមបាល់ទាត់ Paris Saint German កីឡាករ Adrien Rabiot បានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ របស់ខ្លួនមួយ ក្នុងដំណើរបន្តការស្វែងរក Emiliano Sala និង យន្តហោះដែលធ្លាក់ កាលពី ៤ថ្ងៃមុន។ ចំពោះទឹកចិត្តរបស់កីឡាករ Adrien Rabiot ទៅលើកម្មវិធីសប្បុរសធម៌ បន្តការស្វែងរកកីឡាករ Emiliano Sala នោះគឺរូបគេបានឧបត្ថម ទឹកប្រាក់ចំនួន ២៥ ០០០ដុល្លា ខណៈដែលកញ្ចាប់ទឹកប្រាក់ដែលនឹងត្រូវចំណាយក្នុងដំណើរស្វែងរកនេះ គឺមានរហូតដល់ ៣០០ ០០០ផោនឯណោះ។ គួរអោយដឹងថា ក្រៅពីកីឡាករ Adrien Rabiot ក៏មានកីឡាករជម្រើសជាតិបារាំងមួយចំនួន ដូចជា Payet , Koscielny និងកីឡាករជាច្រើនរូបផ្សេងទៀតផងដែរ ដែលបានចូលរួមឧបត្ថមទៅលើដំណើរស្វែងរក…

Thomas Tuchel ចង់នាំយកខ្សែបម្រើចំណូលថ្មី ក្នុងខែមករានេះ

គ្រូបង្វឹកក្រុមបាល់ទាត់ Paris Saint German លោក Thomas Tuchel  បាននឹងកំពុងរៀបចំផែនការ នាំយកខ្សែបម្រើចំណូលថ្មី មកចូលរួមក្នុងក្រុមរបស់ខ្លួននៅខែមករានេះ ដោយកីឡាករ Key Player មួយចំនួនរបស់ក្រុមកំពុងទទួលរងបញ្ហារបួស។ ក្នុងការ លើកឡើងរបស់លោក Thomas Tuchel ប្រាប់ទៅកាន់អ្នកកាសែតកាលពីម្សិលមិញថា “ពេលនេះក្រុមរបស់ពួកយើងកំពុងបាត់បង់ខ្សែបម្រើ Adrien Rabiot, Lass Diarra និង Marco Verratti ដោយសម្រាប់ Marco Verratti គេនឹងអាចត្រលប់មកជួយក្រុមវិញបាន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ ក៏ប៉ុន្តែសម្រាប់ Adrien Rabiot វិញគឺកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់” ។ លោក Thomas Tuchel បន្តថា “ចំពោះតំបន់បម្រើត្រង់កន្លែងនេះយើងមិនអាចដាក់ Draxler…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar