ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

ព័ត៌មានកីឡាផ្សេងៗ

Dybala៖ វាជាកិត្តិយសដែលបានលេងជាមួយ Ronaldo

Paulo Dybala បានឆ្លើយតបទៅកាន់សារ និងសំបុត្រជាច្រើនរបស់អ្នកគាំទ្រ Juventus ដែលចោតសួរពីអារម្មណ៍របស់គាត់ក្រោយ Ronaldo មកចូលរួមជាមួយ Juventus ដោយអ្នកគាំទ្រភាគច្រើនយល់ថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះមិនសប្បាយចិត្ត ព្រោះរដូវកាលនេះគាត់រកគ្រាប់បាល់មិនបានច្រើនដូចរដូវកាលមុននោះទេ។ Dybala នៅតែបង្ហាញទម្រង់លេងល្អ ប៉ុន្តែគាត់ហាក់រកបានគ្រាប់បាល់តិចតួចប៉ុណ្ណោះនារដូវកាលនេះ ជាក់ស្តែងគ្រាប់បាល់របស់ Juventus ភាគច្រើន Ronaldo ជាអ្នករកបាន។ ទោះយ៉ាងណាក៏ដោយ Dybala បានបង្ហាញអារម្មណ៍ពេញចិត្តដែលបានចាប់ដៃគូជាមួយ Ronaldo។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Tuttosport ខ្សែប្រយុទ្ធឆ្នើមបាននិយាយថា “Ronaldo គឺជាជើងឯក ហើយវាជាកិត្តិយសដែលបានលេងជាមួយគាត់។ គាត់អាចធ្វើអោយបញ្ហាលំបាក មើលទៅដូចជាងាយស្រួល។”។ ចំពោះព័ត៌មានអំពីការចាកចេញពីក្លិប Dybala ក៏បានប្រាប់ថាគាត់មានការពេញចិត្តក្នុងការលេងនៅ Juventus ហើយក៏គ្មានបំណងចាកចេញឡើយ ប៉ុន្តែវាក៏អាចកើតឡើងប្រសិនបើក្លិបចង់លក់គាត់ចេញ៕ 314 Views

Ronaldo ជំរុញ Jaoa Felix មកលេងនៅ Juventus

Cristiano Ronaldo ត្រូវបានរាយការណ៍ថាគាត់កំពុងជួយ Juventus ក្នុងការជំរុញអោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Benfica កីឡាករ Jaoa Felix មកលេងនៅអុីតាលី។ បើយោងតាមបណ្តាញផ្សព្វផ្សាយ A Bola បានអោយដឹងថា Ronaldo មានបំណងចង់អោយកីឡាកររលកក្រោយរបស់ប៉ទុយកាល់មកចូលរួមជាមួយគាត់ ដើម្បីចាប់ដៃគូប្រយុទ្ធនៅអុីតាលី។ របាយការណ៍បានលើកឡើងថា Benfica បានដាក់តំលៃ Felix ដល់ទៅ១២០លានអឺរ៉ូ ដែលតម្លៃនេះមានតែ Man City ប៉ុណ្ណោះមានបំណងទិញកីឡាករវ័យ១៩ឆ្នាំរូបនេះមកលេងនៅអង់គ្លេស។ យ៉ាងណាក៏ដោយខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះបានបង្ហាញពីបំណងចាប់ដៃគូជាមួយ Ronaldo រួចមកហើយ ដែលតម្លៃរបស់គេអាចទាបជាងនេះប្រសិនបើភ្នាក់ងាររបស់ Juventus ចរចារជាមួយកីឡាករត្រូវ។ Felix បានធ្វើអោយក្លិបយក្សធំៗចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីគេបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅ Europa League ទល់ក្រុមខ្លាំង Frankfurt ដោយរកបាន hat…

Ronaldo ក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ ឈ្នះពានក្នុងលីគកំពូលបីផ្សេងគ្នា

Ronaldo បានធ្វើរឿងអស្ចារ្យសារជាថ្មី ដោយឈ្នះពាន៣នៅក្នុងលីគកំពូលផ្សេងគ្នារួមមាន Premier League, La Liga និង Serie A កាលពីយប់មិញ។ ជាមួយជ័យជំនះលើ Fiorentina កាលពីយប់មិញធ្វើអោយកីឡាករសញ្ជាតិប៉ទុយកាល់ក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាល់ដែលបានលើកពាន៣ក្នុងលីគកំពូលផ្សេងគ្នា។ Ronaldo បាននិយាយថា “ខ្ញុំបានលេងនៅអង់គ្លេស អេស្បាញ អុីតាលី ប៉ទុយកាល់ និងក្រុមជម្រើសជាតិខ្ញុំ ខណៈ Messi នៅតែបន្តលេងនៅអេស្បាញ។ សម្រាប់ខ្ញុំ ជីវិតគឺជាការប្រកួតប្រជែង”។ Ronaldo ធ្លាប់បានលើកពានជាមួយ Man Utd, Real Madrid និងយប់មិញគាត់បានបញ្ចប់ភារកិច្ចនៅ Serie A ជាមួយ Juventus រដូវកាលនេះ ហើយវាជាការលើកពានលើកទី៨ជាប់គ្នាសម្រាប់ក្លិបសេះបង្កង់ផងដែរ។ អ្វីដែលគួរអោយសោកស្តាយគឺ…

Mourinho៖ Ronaldo ធ្លាក់ចេញពី UCL ពាន Ballon d’Or កំពុងរង់ចាំ Messi

ការធ្លាក់ចេញពី Champions League របស់ Juventus មានន័យថា Messi មានប្រៀបរួចទៅហើយក្នុងការប្រជែងពាន Ballon d’Or ឆ្នាំនេះ នេះបើយោងតាមអតីតគ្រូបង្វឹក Man Utd។ Mourinho ទទួលស្គាល់ថា Man Utd មានទម្រង់លេងល្អជាងមុនច្រើន ប៉ុន្តែពួកគេសំណាងមិនល្អដែលត្រូវជួប Barcelona នៅ Champions League ហើយចុងក្រោយក៏ត្រូវបញ្ចប់ក្រោមថ្វីជើង Messi។ Mourinho បាននិយាយនៅក្នុងបណ្តាញផ្សព្វផ្សាយរបស់រុស្សុីថា “តំបន់ដែល Messi លេងគឺងាយយល់ទេ ប៉ុន្តែវាពិបាកក្នុងការចាប់គាត់ដាក់ទ្រុង”។ គាត់បានបន្ថែមថា “បន្ទាប់ពី Juventus និង Ronaldo ធ្លាក់ចេញពី Champions League…

Liverpool ធ្វើតាម Man Utd ក្រោយ Barcelona ប្រកាសលក់សំបុត្រអោយអ្នកគាំទ្រខ្លួនថ្លៃជាង

Liverpool នឹងធ្វើតាម Man Utd ដោយលក់សំបុត្រអោយអ្នកគាំទ្ររបស់ Barcelona ក្នុងតម្លៃ ១០៣ផោន ដើម្បីយកប្រាក់នោះទៅឧបត្ថម្ភអ្នកគាំទ្ររបស់ពួកគេដែលទៅទស្សនាការប្រកួតនៅ Camp Nou។ Barcelona ទើបនឹងបានបញ្ជាក់ពីតម្លៃដាក់លក់សំបុត្រទៅអោយអ្នកគាំទ្ររបស់ក្រុមហង្សក្រហម ដែលមានតម្លៃរហូតដល់ទៅ ១០៣ផោន។ កាលពីប្រកួតជាមួយ Porto អ្នកគាំទ្ររបស់ Liverpool បានទិញសំបុត្រចូលមើលការប្រកួតក្នុងតម្លៃត្រឹមតែ ៥២ផោនប៉ុណ្ណោះ បន្ទាប់ពីពួកគេធ្វើកិច្ចព្រមព្រៀងគ្នាដោយទម្លាក់តម្លៃសំបុត្រពី ៧៣ផោន។ ជាការឆ្លើយតប ក្លិបនៅអង់គ្លេសសម្រេចលក់តម្លៃដូចគ្នាទៅអោយអ្នកគាំទ្រ Barcelona ហើយពួកគេនឹងកាត់យក ២៧ផោនទៅឧបត្ថម្ភដល់អ្នកគាំទ្ររបស់ខ្លួន ដែលធ្វើអោយតម្លៃសបុត្រនៅ Camp Nou សម្រាប់អ្នកគាំទ្រ Liverpool ធ្លាក់មកនៅត្រឹម ៧៦ផោន។ រឿងនេះ Man Utd បានធ្វើរួចមកហើយកាលពីពួកគេប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីជួយសម្រួលតម្លៃសំបុត្រដល់អ្នកគាំទ្ររបស់ខ្លួន…

ដឹងថា Liverpool ទទួលបានប្រាក់ប៉ុន្មានទេក្រោយបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL

ក្រុមហង្សក្រហម Liverpool បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ម្សិលមិញ បន្ទាប់ពីពួកគេទម្លាក់ Porto ក្នុងលទ្ធផលសរុប ៦ទល់នឹង១ ដែលធ្វើអោយពួកគេទទួលបានប្រាក់សរុបជិត ៣៧លានផោនពី UCL គិតត្រឹមវគ្គនេះ។ កាលពីរដូវកាលមុនពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានប្រាក់សរុបរហូតដល់ ៧០.៣លានផោន ហើយរដូវកាលនេះពួកគេនៅលេងតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីចាប់យកកៅអីវគ្គផ្តាច់ព្រ័ត្រ។ Liverpool ទទួលបាន ២០លានផោនកាលពីវគ្គជម្រុះក្នុងពូល បន្ទាប់មកពួកគេទទួលបាន ៧.៨លានផោនទៀតកាលពីទម្លាក់ Bayern នៅវគ្គ១៦ក្រុមចុងក្រោយ និងជ័យជម្នះលើ Porto កាលពីថ្ងៃពុធពួកគេទទួលបាន ៩.១លានផោនទៀត សរុប ៣៦.៩លានផោន។ នៅវគ្គបន្ទាប់ពួកគេនឹងទទួលបាន ១២លានផោនទៀតក្នុងការប្រកួតជាមួយ Barcelona ហើយយើងមិនទាន់ដឹងថាពួកគេនឹងទទួលបានប៉ុន្មានទេប្រសិនបើអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕ 6,119 Views

Joao Felix គ្រាប់ពេជ្រថ្មីរបស់ប៉ទុយកាល់

កីឡាករវ័យក្មេងសញ្ជាតិប៉ទុយកាល់ Joao Felix បានក្លាយជាកីឡករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររកបានគ្រាប់បាល់ hat trick នៅក្នុងពានអឺរ៉ុប កាលពីប៉ះ Frankfurt ជើងទីមួយ Europa League។ កីឡាករវ័យ១៩ឆ្នាំថែមទាំងបាន Assist មួយគ្រាប់ទៀតអោយ Ruben Dias តែតបញ្ចូលទីយ៉ាងអស្ចារ្យ។ មានក្លិបជាច្រើនកំពុងចាប់អារម្មណ៍ Felix រួមទាំង Man Utd ផងដែរ ប៉ុន្តែគ្រូបង្វឹក Benfica ចង់អោយកីឡាករវ័យក្មេងរូបនេះផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពនៅប៉ទុយកាល់បន្ថែមសិន។ Felix ក៏ត្រូវបានជ្រើសរើសជាកីឡាករប្រចាំសប្តាហ៏ Player of The Week និងជាប់នៅក្នុងបញ្ជីក្រុមប្រចាំសប្តាហ៍ Team of The Week របស់ ែEuropa…

Man Utd ជះ៩០លានផោន ដេញថ្លៃខ្សែការពារ Koulibaly របស់ Napoli

ក្លិបបីសាចក្រហមបានបើកការដេញថ្លៃបំបែកកំណត់ត្រាពិភពលោក ៩០លានផោនសម្រាប់ខ្សែការពារកណ្តាលរបស់ Napoli កីឡាករ Kalidou Koulibaly នេះបើយោងតាមរបាយការណ៍របស់អុីតាលី។ Solskjaer ក៏បានសំឡឹងមើលខ្សែរការពារ Raphael Varane របស់ Real Madrid និង កីឡាករ Toby Alderweireld របស់ Spurs ផងដែរ ប៉ុន្តែ Koulibaly គឺជាគោលដៅទី១របស់គ្រូបង្វឹកសញ្ជាតិន័រវេ ដោយគាត់មានបំណងពង្រឹងតំបន់ការពារដើម្បីប្រជែងពាន Premier League រដូវកាលក្រោយ។ Koulibaly ទើបនឹងចុះកុងត្រាថ្មីជាមួយ Napoli កាលពីរដូវក្តៅកន្លងទៅដែលមានតម្លៃចងក្នុងកុងត្រា ១២៩លានផោន ប៉ុន្តែ Solskjaer បានត្រៀមលក្ខណ្ឌល្អរយៈពេលវែងសម្រាប់គាត់ ដែលអាចមានភាគរយខ្ពស់ក្នុងការផ្ទេរមក Old Trafford ខណៈការផ្ទេរ…

ការប្រកួតចំនួនបី ដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ប្រសិនបើការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ៣ទល់នឹង០ យើងប្រហែលគិតថាវាជាចំនួនគ្រាប់បាល់ច្រើនហើយ ប៉ុន្តែបើក្រលេកមើលការប្រកួតមួយចំនួនខាងក្រោមនេះវិញវាប្រាកដជាធ្វើអោយគ្រប់គ្នាស្រមៃមិនចេញឡើយថាហេតុអ្វីបានជាគ្រាប់បាល់ចូលទីដូចទឹកបាក់ទំនប់យ៉ាងនេះ។ ១. ការប្រកួតរវាង Arbroath vs Bon Accord នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ១៨៨៥ (៣៦ទល់នឹង០) វាជាការប្រកួតក្នុងពានរង្វាន់ Scottish Cup ដោយក្រុមភ្ញៀវជាក្រុមទើបបង្កើតថ្មី និងលេងបានតែ៧ប្រកួតប៉ុណ្ណោះ ហើយត្រូវក្រុមម្ចាស់ផ្ទះលុត ៣៦ទល់នឹង០។ ២. ការបរកួតរវាង Plateau United Founders vs Akurba FC នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៣ (៧៩ទល់នឹង០) វាជាការប្រកួតក្នុងក្រខណ្ឌ Nigerian Nationwide League ដោយតង់ទី១…

Liverpool ប្រជែងគ្នាជាមួយ PSG នាំយកខ្សែប្រយុទ្ធ Neres របស់ Ajax

Liverpool ត្រូវបានរាយការណ៍ថាកំពុងសំឡឹងមើលការផ្ទេរខ្សែប្រយុទ្ធឆ្នើមវ័យក្មេង David Neres របស់ក្លិបយក្សហូឡង់ ដោយពួកគេនឹងត្រូវប្រជែងគ្នាជាមួយ PSG, Dortmund និងក្លិបនៅលីគអង់គ្លេសដូចគ្នា Everton ដែលកំពុងចង់បានកីឡាកររូបនេះដូចគ្នា។ យោងទៅតាម Mirror Football ក្រុមហង្សក្រហមកំពុងចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីល ដែលជាកីឡាករឆ្នើមវ័យក្មេង និងកំពុងឡើងជើងខ្លាំងនៅលីគហូឡង់ ក៏ដូចជាការបង្ហាញទម្រង់លេងយ៉ាងល្អក្នុងពានធំអឺរ៉ុប UCL។របាយការណ៍ក៏បានរៀបរាប់ថាក្លិបយក្សរបស់អាឡឺម៉ង់ Borussia Dortmund ក៏កំពុងតាមប្រមាញ់ Neres ដែរ ដើម្បីនាំយករូបគេមកជំនួសដំណែង Jadon Sancho នៅរដូវកាលក្រោយ។ PSG កំពុងតាមចែចង់ខ្សែប្រយុទ្ធរូបនេះយកមកលេងនៅ Ligue1 ជាមួយតម្លៃខ្លួនប្រមាណ ៤០លានផោន ខណៈ Everton ក៏មានទំនុកចិត្តថាអាចនាំយក Neres មកលេងនៅអង់គ្លេសនៅរដូវកាលក្រោយ។ Neres ទើបតែមានវ័យ២២ឆ្នាំ…

អត្ថបទប្រចាំខែ
សូមតាមដានការផ្សាយផ្ទាល់តាមហ្វេសបុក
Facebook By Weblizar Powered By Weblizar