ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

វិភាគបាល់ទាត់

វិភាគ! Chelsea បើកទ្វាផ្ទះខ្លួន ស្វាគមន៍ Man UTD ក្នុងវគ្គ ១៦ក្រុមចុងក្រោយ

ការប្រកួតពានរង្វាន់ FA Cup វគ្គ ១៦ក្រុមចុងក្រោយ ដែលជាជំនួបរវាងក្រុមតោខៀវ Chelsea បើកទ្វាផ្ទះ Stamford Bridge របស់ខ្លួន ទទួលស្វាគមន៍ក្រុមបាល់ទាត់បិសាចក្រហម Manchester United នាវេលាម៉ោង ០២:៣០នាទីព្រឹកស្អែកនេះ។  ពត៍មានជុំវិញក្រុមទាំង២  Chelsea ៖ សម្រាប់កីឡាករសំខាន់របស់ក្រុមតោខៀវ Chelsea ក្នុងយប់នេះគឺពុំមាន កីឡាកររូបណាទទួលរងរបួសឡើយ ដោយក្នុងយប់នេះផងដែរ លោក Maurizio Sarri នឹងអាចផ្លាស់ប្ដូរតំបន់ការពារស្លាបរបស់ Marcos Alonso ជំនួសមកវិញ ដោយកីឡាករ Ederson Palmieri ដែលកំពុងឡើងជើង និងបង្ហាញសម្ថភាពបានយ៉ាងល្អ កាលពីពេលប្រកួតជាមួយក្រុម Malmo កាលពីសប្ដាហ៍មុន។ Manchester United…

Asian Cup – វិភាគជម្រើស ១១នាក់ដំបូងរបស់ក្រុមថៃ និង ឥណ្ឌា សម្រាប់យប់នេះ

ការប្រកួតពានរង្វាន់ Asian Cup ក្នុងពូល A ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវធ្វើការធ្ងន់ក្នុងការជួបប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌា នាវេលាម៉ោង ៨និង៣០នាទីយប់នេះ។ ក្នុងការប្រកួត ពានរង្វាន់លំដាប់ទ្វីបអាសុីឆ្នាំ ២០១៩នេះ ក្រុមជម្រើសជាតិថៃ បានកោះហៅ Super Star ចំនួន ៣រូបរបស់ពួកគេមកកាន់ក្រុមជម្រើសជាតិវិញ រួមមាន៖ កីឡាករ Chanathip Songkrasin, Theerathon Bunmathan និង ប្រធានក្រុម Teerasil Dangda ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌា នៅតែបន្តរក្សាកីឡាករ ដើមរបស់ពួកគេដដែល តែប្លែកត្រង់យប់នេះ ពួកគេនឹងដាក់កីឡាករ Jeje Lalpekhlua ជាអ្នករកគ្រាប់បាល់។ សម្រាប់ការព្យាករណ៍ជម្រើស ១១នាក់ដំបូងរបស់ក្រុមទាំង ២អាច ៖…

វិភាគ! Arsenal បើកទ្វាផ្ទះ Emirate ស្វាគមន៍ក្រុម Spurs

ក្នុងលីកកំពូលប្រទេសអង់គ្លេស Premier League នៅរាត្រីយប់ថ្ងៃអាទិត្យនេះ មានជំនួបដ៏ធំមួយ រវាងក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បើកកីឡដ្ឋាន Emirate Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ក្នុងសប្ដាហ៍ទី១៤ ។ ចំពោះក្រុមម្ចាស់ផ្ទះនៅយប់នេះ មិនមានកីឡាករសំខាន់រូបណារបួសនោះឡើយ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Lacazette បានសះស្បោយ ១០០ភាគរយពីរបួសសម្រាប់ជួយក្រុម Arsenal នៅយប់នេះ ខណៈដែល Aubameyang ដែលជា Top Scorer របស់ក្រុម ក៏នឹងបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងធម្មតា ដោយរូបគេអាចផ្លាស់មកលេងជាខ្សែបម្រើប្រយុទ្ធ ដែលនឹងចាប់ដៃគូជាមួយនឹង Ozil និង Iwobi ។ ចំណែកក្រុមភ្ញៀវ នឹងអវត្តមានកីឡាករ Dembele…

វិភាគ! កាំភ្លើងធំ Arsenal បើកទ្វាផ្ទះ Emirate ស្វាគមន៍ហង្សក្រហម Liverpool

នៅថ្ងៃចុងសប្ដាហ៍នេះ នៅវេលាម៉ោង ១២និង៣០នាទីយប់ ឆ្លងចូលថ្ងៃអាទិត្យ ដែលជាការប្រកួតរវាង ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បើកទ្វាកីឡដ្ឋាន Emirate Stadium ទទួលស្វាគមន៍ក្រុមបាល់ទាត់ហង្សក្រហម Liverpool ក្នុងពានរង្វាន់លីកកំពូល Premier League សប្ដាហ៍ទី ១១ ។  ពត៌មានទាក់ទងនឹងក្រុម Arsenal  ក្នុងការប្រកួត នៅជំនួបដ៏ធំមួយនេះ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal នឹងអវត្តមានកីឡាករខ្សែការពារសំខាន់ៗ ចំនួន ៤រូប រួមមាន Hector Bellerin , Nacho Monreal និង Sead Kolasinac ទទួលរងបញ្ហារបួស ចំណែកម្នាក់ទៀតគឺកីឡាករ Matteo Guendouzi ដែលបានកាតក្រហម កាលពីជំនួបជាមួយក្រុម Blackpool…

វិភាគ! Manchester United បើកទ្វា Old Trafford ស្វាគមន៍ក្រុម Juventus

នៅវេលាម៉ោង ០២:០០ ព្រឹកថ្ងៃពុធ ស្អែកនេះ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងបើកទ្វាផ្ទះ Old Trafford របស់ខ្លួនស្វាគមន៍ក្រុមបាល់ទាត់សេះបង្កង់ Juventus ក្នុងពូល H នៃពានរង្វាន់បាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA Champion League ។ ក្នុងការប្រកួត នៅថ្ងៃស្អែកនេះ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងមិនប្រឈមមុខនឹងការអវត្តមានកីឡាករសំខាន់រូបណាឡើយ ពោលកីឡាករទាំងអស់គឺពេញជើងតែទាំងតែម្ដងសម្រាប់ការប្រកួតនេះ។ ដោយឡែក ចំពោះក្រុមបាល់ទាត់ Juventus វិញ នឹងអវត្តមានកីឡាករ Mario Manduzkic ដោយសារបញ្ហារបួសកជើង ខណៈដែលកីឡាករ Khedira អាចនឹងបានត្រឹមមើលមិត្តរួមក្រុមប្រកួតក្នុងកៅអីបម្រុង ប៉ុណ្ណោះ ក៏ព្រោះតែបញ្ហាការមិនមានវត្តមានក្នុងជំរុំហ្វឹកហាត់។ ចំពោះការព្យាករណ៍…

វិភាគ! ក្រុមប្រេស៊ីល ប៉ះក្រុមអាហ្សង់ទីន ក្នុងជំនួបមិត្តភាព

នៅវេលាម៉ោង ០១ និង០០នាទីព្រឹកស្អែកនេះ ជាជំនួបមិត្តភាព International Friendly Match រវាងក្រុមយក្សចំនួន ២ក្នុងទ្វីបអាមេរិច ឡាទីន គឺក្រុមជម្រើសជាតិ ប្រេស៊ីល ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាគូពិសេស សម្រាប់ការប្រកួតព្រឹកស្អែកនេះ។ ក្នុងការប្រកួតនេះ ខាងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងអវត្តមានកីឡាករ William, Thaigo Silva , Paulinho និង Fernandinho ដោយពួកមិនបានស្ថិតក្នុងបញ្ជីកីឡាករ ដែលគ្រូបង្វឹកក្រុមជម្រើសជាតិ កោះហៅមកឡើយ ខណៈដែលកីឡាករសំខាន់ៗ ដូចជា Coutinho , Neymar និង Allisson នឹងមានវត្តមានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិជាធម្មតា។ ដោយឡែកក្រុមជម្រើសជាតិអាហ្សង់ទីនវិញ នឹងមិនមានវត្តមានកីឡាករសំខាន់ៗដូចជា Lionel Messi, Sergio…

វិភាគ! ក្រុមជម្រើសជាតិ វែល ប៉ះក្រុមគោលជល់ អេស្ប៉ាញ យប់នេះ

នៅព្រឹកថ្ងៃសុក្រវេលាម៉ោង ០១:៤៥នាទី មានការប្រកួតមិត្តភាពកម្ដៅសាច់ដុំ រវាងក្រុមបាល់ទាត់ជម្រើសជាតិ វែល ត្រូវបើកទ្វារផ្ទះ Principality Stadium របស់ខ្លួន ស្វាគមន៍ ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ ។ ពត៍មានទាក់ទងនឹង ក្រុមជម្រើសជាតិវែល ៖ ក្នុងជំនួបយប់នេះ កីឡាករ សំខាន់ៗ ដូចជា Gareth Bale, Joe Ledley និង Tom Lockyerមិនមានវត្តមានអោយក្រុមជម្រើសជាតិរបស់ខ្លួន ឡើយ ខណៈដែលកីឡាករ Aaron Ramsey នឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងក្រុមជម្រើសនៅយប់នេះ ទោះបីទើបតែមើលថែប្រពន្ធទើបនឹងឆ្លងទន្លេយ៉ាងណាក្ដី។  ពត៍មានទាក់ទងនឹង ក្រុមជម្រើសជាតិអេស្ប៉ាញ ៖ ក្នុងការប្រកួតនេះ កីឡាករ Jordi Alba មិនឈ្មោះក្នុងបញ្ជីរបស់លោក Enrique…

វិភាគ! ក្រុមជម្រើសជាតិ ប៉ូឡូញ ប៉ះគ្នាជាមួយក្រុម កូឡុំប៊ី នៅម៉ោង ១យប់នេះ

ក្នុងជំនួបក្នុងពូល H រវាងក្រុមបាល់ទាត់ជម្រើដជាតិ ប៉ូឡូញ ប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិ កូឡុំប៊ី នៅវេលាម៉ោង ១:០០ នាទីព្រឹកស្អែក ដោយការប្រកួតរបស់ក្រុមទាំង ២នេះនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Kazan Arena ។ ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ូឡូញ អាចនឹងអវត្តមានកីឡាករខ្សែការពារ Kamil Glik ដែលមិនទាន់ជាសះស្បោយនឹងបញ្ហារបួសស្មា ខណៈដែលកីឡាករផ្សេងៗ ទៀតដែលលេងជាមួួយនឹង សុីណេហ្គាល់ កាលពីសប្ដាហ៍មុន នឹងបង្ហាញខ្លួនក្នុងយប់ដដែល ដោយគ្រូបង្វឹកក្រុមជម្រើសជាតិ ប៉ូឡូញ នឹងមិនអាចលេងទម្រង់លេងថ្មីមួយបែបផ្សេង ដោយកាលពីប្រកួតជាមួយ សុីណេហ្គាល់ កាលពីសប្ដាហ៍មុនបានធ្វើអោយគ្រូបង្វឹករូបនេះ យល់ច្បាស់ពីស្ថានភាពក្រុមបានជាច្រើន។ ចំណែកខាងក្រុមបាល់ទាត់ជម្រើសជាតិ កូឡុំប៊ី វិញ នឹងអវត្តមានកីឡាករ Carlos Sanchez ដែលទទួលបានកាតក្រហមកាលពីប្រកួតជាមួយក្រុម ជម្រើសជាតិជប៉ុន…

វិភាគ! ក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ ប៉ះជាមួយ ក្រុម ស៊ុយអែតយប់នេះ

ក្នុងរាត្រីនេះ វេលាម៉ោង ១:០០នាទីព្រឹកស្អែកនេះ ក្នុងជំនួបគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ នឹងត្រូវប៉ះគ្នាជាមួយក្រុមបាល់ទាត់ ស៊ុយអ៊ែត ក្នុងពូល F នៅឯកីឡដ្ឋាន Luzhniki Stadium ដែលការប្រកួតនេះនឹងក្លាយជាការប្រកួត ដ៏សំខាន់របស់ អាឡឺម៉ង់ដើម្បីយកពិន្ទុ ៣ដំបូងក្នុងពូល ។ ចំពោះជំនួបគ្នាក្នុងព្រឹកស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ ពុំមានកីឡាករសំខាន់របួសឡើយ នៅតំបន់ប្រយុទ្ធនិងបម្រើ ខណៈដែលតំបន់ការពារនឹងអាចផ្លាស់ Hummels ចេញដោយសារបញ្ហារបួស ដែលនឹងជំនួសមកវិញដោយកីឡាករ Antonio Rudiger ។ ដោយឡែកខាងក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអ៊ែតវិញ គឺមិនមានបញ្ហាកីឡាករសំខាន់ណារបួសឡើយ ដោយគេនឹងប្រើកីឡាករដែលធ្លាប់ បំបាក់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង កាលពីសប្ដាហ៍ទី១ នឹងមកលេងទល់ជាមួយ អាឡឺម៉ង់ និងប្រើទម្រង់ដូចគ្នាដដែល។ ចំពោះការព្យាករណ៍នូវជម្រើស ១១នាក់របស់ក្រុមជម្រើសជាតិ អាឡឺម៉ង់…

វិភាគ! ក្រុមជម្រើសជាតិអាឡឺម៉ង់ ប៉ះជាមួយ មុិចសុីកូ រាត្រីម៉ោង ១០យប់នេះក្នុងពូល F

ក្នុងរាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង ១០:០០ យប់នឹងមានការប្រកួតក្នុងពូល F ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិ អាឡឺម៉ង់ ប៉ះគ្នាជាមួយក្រុមបាល់ទាត់ជម្រើសជាតិ មុិចសុីកូ ដែលជាការប្រកួតមួយដ៏ជក់ចិត្តបំផុតនៅចុងសប្ដាហ៍នេះ។ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់ អាចនឹងមិនប្រើប្រាស់កីឡាករ Mesut Ozil លេងឡើយ ដោយសារការមិនទាន់ជា ១០០ភាគរយពីរបួស ដែលលោក Jochim Low អាចនឹងដាក់អោយរូបគេលេងនៅចុងតង់ទី២ ខណៈដែលតំបន់ប្រយុទ្ធក្រោយគ្មាន Ozil ចាននឹង Draxler ចាប់ដៃគូជាមួយ Marco Reus ក្នុងការសហការណ៍គាំទ្រខ្សែប្រយុទ្ធទោល។ ងាកមកមើលក្រុមជម្រើសជាតិ មុិចសុីកូ វិញ អាចប្រឈមខ្ពស់ក្នុងការអវត្តមានកីឡាករខ្សែការពារ Diego Reyes ដែលអាចជំនួសមកវិញដោយកីឡាករ Gutierrez ។ ចំពោះការព្យាករណ៍នូវជម្រើស ១១នាក់ដំបូងរបស់ក្រុមទាំង ២អាច…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar