ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

Bundesliga

Arjen Robben នឹងចាកចេញពី Bayern Munich ក្រោយចប់រដូវកាលនេះ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ កីឡាករ Arjen Robben បានប្រកាសខ្លួន ដកចេញពីក្រុមបាល់ទាត់ FC Bayern Munich ក្រោយចប់រដូវកាលនេះ បន្ទាប់ពីរូបគេបានរួមរស់អស់រយៈពេលជាង ១០ឆ្នាំមកនេះ។ យោងតាមការបញ្ជាក់របស់កីឡាករ Arjen Robben បានអោយដឹងថា “ខ្ញុំអាចនិយាយបានថា នេះជាឆ្នាំចុងក្រោយរបស់ខ្ញុំជាមួយក្រុម FC Bayern Munich ដោយនេះជាការសម្រេចចិត្តខ្លួនខ្ញុំផ្ទាល់ ព្រោះខ្ញុំគិតថាវាជាពេលសាកសមបំផុតក្នុងរយៈពេល ១០ឆ្នាំនេះ” ។ គួរអោយដឹងផងដែរថា កីឡាករ Arjen Robben បានរួមចំណែកជួយក្រុម FC Bayern Munich ឈ្នះពាន Bundesliga ៧លើក ពានរង្វាន់ DFB Pokal ៤លើក…

Dortmund គ្មានគម្រោងដាក់លក់ Christian Pulisic ក្នុងខែមករា នេះឡើយ

ក្រោយពីលេចលឺពាក្យចរចារអារាម ជាច្រើន ក្នុងគម្រោងលក់ ខ្សែបម្រើ Christian Pulisic ម្ចាស់ក្លិបបាល់ទាត់ Dortmund បានប្រកាស បដិសេធជុំវិញគម្រោងដាក់លក់កីឡាករ Christian Pulisic ក្នុងខែមករា ខាងមុខ ដោយកីឡាករសញ្ជាតិអាមេរិចរូបនេះ នឹងបន្តជាមួយក្រុម Dortmund បន្តទៅទៀត ក្នុងរដូវកាលនេះ។ ចំពោះ ការប្រកាសបដិសេធពាក្យចរចាមអារាម ទាំងនេះលោក Zorc បាននិយាយប្រាប់សារព័ត៌មាន Kicker ថា “កីឡាករ Christian Pulisic មិនបានស្ថិតក្នុងបញ្ជីកីឡាករ ដែលនឹងត្រូវដាក់លក់ ក្នុងខែមករាខាងមុខនេះ ឡើយ ម្យ៉ាងកុងត្រារបស់គេនៅសល់ជាមួយក្លិប មានរយៈពេល ២រដូវកាលទៀតឯណោះ មួយវិញទៀតគាត់ប្រាដកជា ដឹងហើយថា ពួកយើងត្រូវការគាត់ បន្តជាមួយក្រុមទៅទៀត រហូតដល់បញ្ចាប់រដូវកាលនេះ” ។…

Bayern Munich បញ្ជូនភ្នាក់ងាររបស់ខ្លួន មកតាមដាន Aaron Ramsey

ក្រុមបាល់ទាត់ Bayern Munich បានបញ្ជូនភ្នាក់ងាររបស់ខ្លួន ម្នាក់ទៅកាន់ប្រទេសវែល ដើម្បីធ្វើការតាមដាន ការប្រកួតរបស់កីឡាករ Aaron Ramsey ក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិវែល និងក្រុមជម្រើសជាតិ ដាយម៉ាក នារាត្រីយប់នេះ​។ ក្នុងការ ចង់បានខ្សែបម្រើ Aaron Ramsey ខាងក្រុមបាល់ទាត់ FC Bayern Munich បានគិតទៅដល់ ការដាក់ជំនួសខ្សែបម្រើរូបនេះ ត្រៀមជំនួសចាកចេញរបស់ James Rodriguez នៅរដូវកាលក្រោយ ជាពិសេសទៅទៀតនោះពួកគេត្រូវចំណាយ ពេលសម្រាប់ធ្វើការ ព្យាយាមទាក់ទង Aaron Ramsey អោយបានជិតសិទ្ធបន្ថែមទៀត ដើម្បីត្រៀមក្រដាសកុងត្រា ផ្ទេរមកកាន់ប្រទេសអាឡឺម៉ង់ជាផ្លូវការ នៅរដូវកាលក្រោយ ក្នុងតម្លៃខ្លួន Free Transfer…

James Rodriguez នឹងសម្រាក ១០ថ្ងៃ មុនធ្វើការព្យាបាលជង្គង់ខាងឆ្វេង

ខ្សែបម្រើសញ្ជាតិកូឡុំប៊ី កីឡាករ James Rodriguez ត្រូវបានសម្រាកពីទីលាន រយៈពេលវែង ក្រោយក្លិបបានសម្រេច ទទួលការព្យាបាលនូវរបួសជង្គង់រាំរៃ របស់គេដែលកើត មានមុនពេលនិងកំឡុងពេល ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរ៉ុស្សី កន្លងមកនេះ។ ក្នុងការ លើកឡើងរបស់ក្រុមបាល់ទាត់ Bayern Munich ក្នុងបណ្ដេញសង្គម Twitter ថា  “ដំណឹងអាក្រក់ James Rodriguez ត្រូវសម្រាកព្យាបាលរបួស ជង្គង់ផ្នែកខាងឆ្វេងរបស់គេ ដែលនឹងអាចអវត្តមានពីទីលានច្រើនសប្ដាហ៍” ។ ជាមួយគ្នានេះ ផងដែរ ជុំវិញការលើកឡើងរបស់ក្លិបបាន បន្ថែមថា “ពេលនេះ James ត្រូវការសម្រាករយៈពេល ១០ថ្ងៃពេញ មុនទទួលការព្យាបាល ស្តារកាយសម្បទារ ត្រលប់ដូចមុនវិញ ដើម្បីត្រលប់មកចូលរួមជួយក្រុមជាធម្មតាវិញ”…

Joachim Low : កីឡាករ Thomas Muller នៅតែសំខាន់សម្រាប់ខ្ញុំ

ក្រោយពីខ្សែប្រយុទ្ធ Thomas Muller បន្តស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតជាមួយក្រុមមាន់គកបារាំង កាលពីយប់មិញនេះ បានធ្វើអោយអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត នឹងគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ លោក Joachim Low ដែលមិនប្រើប្រាស់កីឡាកររូបនេះចូលរួមប្រកួតក្នុងឈុត ១១នាក់ដំបូង។ ក្នុងការ ទទួលទស្សនៈពីសំណាក់អ្នកគាំទ្របែបនេះ លោក Joachim Low  បានឆ្លើយតបវិញថា “កីឡាករ Thomas Muller នៅតែមានគុណភាព ប៉ុន្តែការបង្ហាញក្នុងក្រុមជម្រើសជាតិ គេមិនបានបញ្ចេញអោយអស់នូវសម្ថភាពរបស់គេអស់នោះឡើយ ដូច្នេះទើបខ្ញុំសម្រេចដាក់យុវជនអោយលេងជំនួសរូបគេវិញ ក៏ប៉ុន្តែក្នុងន័យនេះរូបគេនៅតែជាកីឡាករសំខាន់សម្រាប់ពួកយើង លើសពីនេះខ្ញុំចង់ដកស្រង់ស្ថិតិកីឡាករជំនាន់ថ្មី ដែលមិនទាន់មានបទពិសោធន៍ក្នុងឈុតធំ អោយបង្ហាញខ្លួនលើទីលានជាលើកដំបូង”។ គួរអោយដឹងផងដែរថា ក្រោយពីកីឡាករ Mesut Ozil បានលាឈប់ពីក្រុមជម្រើសជាតិអាឡឺម៉ង់ មកកីឡាករ Thomas Muller ក៏មិនសូវជាបានបង្ហាញញឹកញាប់និងការលេងបានពេញ ៩០នាទីអោយក្រុមជម្រើសជាតិដូចគ្នា ដោយប៉ុន្មានប្រកួតចុងក្រោយនេះ…

Bayern Munich សម្លឹងឃើញ Florian Thauvin ដើម្បីជំនួស Franck Ribery នៅពាក់កណ្ដាលរដូវកាលនេះ

ក្រុមបាល់ទាត់ FC Bayern Munich នឹងអាចត្រៀមប្រមាញ់យកខ្សែបម្រើ Florian Thauvin ពីក្រុមបាល់ទាត់ Marseille ដែលគម្រោងរបស់ម្ចាស់ជើងឯកពានរង្វាន់លីគកំពូល Bundesliga កាលពីរដូវកាលមុនមួយនេះ នឹងអាចរៀបចំសំណើផ្ញើទៅកាន់ Marseille នៅខែមករា ខាងមុខនេះ។ ក្នុងការ ចង់បានកីឡាករ Florian Thauvin នៅខែមករា នេះក្រុមបាល់ទាត់ Bayern Munich នឹងនាំយកកីឡាកររូបនេះ ដើម្បីជំនួសកៅអីរបស់ខ្សែបម្រើវ័យចំណាស់ Franck Ribery ដែលកំពុងធ្លាក់ជើងជាខ្លាំង នៅប៉ុន្មានប្រកួតចុងក្រោយនេះ ដែលសំណើកញ្ចាប់ទឹកប្រាក់របស់ Bayern Munich អាចនឹងផ្ញើទៅក្រុម Marseille គឺប្រហែលជាង ៧០លានផោន ជាមួយនឹងកុងត្រារយៈពេលពេលវែងផងដែរ។ គួរបញ្ជាក់បន្ថែមផងដែរថា កីឡាករ Florian Thauvin បានបង្ហាញទម្រង់លេងបាន…

Kevin Grosskreutz ណែនាំអោយ Gotze ចូលរួមជាមួយ Liverpool នៅពេលខាងមុខ

ខ្សែបម្រើរបស់ក្រុមបាល់ទាត់ Dortmund កីឡាករ Kevin Grosskreutz បានណែនាំមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Mario Gotze ក្នុងការទៅចូលរួមជាមួយក្រុមបាល់ទាត់ហង្សក្រហម Liverpool នៅពេលអនាគតខាងមុខនេះ បន្ទាប់ពី Gotze មិនសូវបានមានឱកាសបង្ហាញខ្លួន ក្នុងរដូវកាលថ្មីនេះ ប៉ុន្មានឡើយ។ ក្នុងការលើកឡើងរបស់កីឡាករ Kevin Grosskreutz ទៅកាន់កាសែត Sky German បានអោយដឹងថា “ខ្ញុំសុំទោសជាខ្លាំងសម្រាប់ Gotze ក្នុងការលើកឡើងនូវអារម្មណ៍ពិតមួយនេះ ដែលគេតែងតែចោទសួរមកខ្ញុំជារៀងរាល់ថ្ងៃ ក្នុងការប្រកួតពានរង្វាន់ UEFA Champion League កន្លងទៅនេះ រូបគេធ្វើមិនបានល្អឡើយ ដោយហេតុថា គ្រូបង្វឹកចង់អោយរូបគេលេងជាខ្សែបម្រើការពារ ដែលវាខុសពីតួនាទីនាទី លើទីលានរបស់ Gotze ជាខ្លាំង ហើយខ្ញុំសង្ឃឹមថា លោក Jorgen…

Julian Brandt នឹងពាក់អាវលេខ ១០ជំនួស Mesut Ozil ដែលបានចាកចេញពីជម្រើសជាតិ

បន្ទាប់ពីកីឡាករ Mesut Ozil ប្រកាសខ្លួនដកចេញពីក្រុមជម្រើសជាតិ អាឡឺម៉ង់ កាលពីខែមុនកន្លងទៅនេះ កីឡាករ Julian Brandt នឹងចូលខ្លួនមកជំនួសលេខ ១០វិញ ក្នុងការប្រកួតមិត្តភាពនៅពេលខាងមុខនេះ។ ក្នុងការប្រកួតមិត្តភាពខាងមុខ របស់ក្រុមជម្រើសជាតិ អាឡឺម៉ង់ កីឡាករ Julian Brandt នឹងជំនួសអាវលេខ ១០របស់ Ozil ក្នុងការប្រកួតខាងមុខនេះ ខណៈដែលកីឡាករដែលជំនួសកៅអីរបស់់ Ozil ក្នុងការប្រកួតមិត្តភាពខាងមុខនេះ គឺកីឡាករ Sane របស់ Manchester City ដោយត្រូវបានលោក Joachim Low អញ្ចើញរូបគេត្រលប់មកជួយក្រុមជម្រើសជាតិវិញ។ គួរអោយដឹងផងដែរថា កីឡាករ Mesut Ozil បានចែកផ្លូវជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ ដោយការប្រកាន់រើសអើងជាតិសាសន៍របស់អ្នកគាំទ្រ ទើបបណ្ដាលអោយរូបគេសម្រេចចិត្តលាឈប់ពីក្រុមជម្រើសជាតិ។…

Dortmund ខ្ចីជើងខ្សែប្រយុទ្ធ Paco Alcacer ពីក្រុម FC Barcelona ក្នុងរយៈពេលវែង

ក្រុមបាល់ទាត់ Dortmund បានសម្រេចលើកុងត្រាខ្ចីជើងនាំយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Paco Alcacer ពីក្រុមបាល់ទាត់ FC Barcelona ហើយ ជាមួយកុងត្រារយៈពេលវែង ក្នុងការបង្ហាញនូវលីកកំពូល Bundesliga ។ ក្នុងការមកកាន់ប្រទេសអាឡឺម៉ង់នេះ កីឡាករ Paco Alcacer នឹងទទួលបានអាវស្លាកលេខ ៩ដោយការហ្វឹកហាត់របស់កីឡាកររូបនេះ នឹងចាប់ផ្ដើមនៅ ថ្ងៃស្អែកនេះ ក្នុងជំរុំហ្វឹកហាត់របស់ Dortmund ក្នុងការត្រៀមប្រកួតជាមួយក្រុម Hannover 96 ។ គួរអោយដឹងផងដែរថា កីឡាករ Paco Alcacer នឹងទទួលបានប្រាក់ឈ្នួលពលកម្ម និងថ្លៃឈ្នួលពលកម្មផ្សេងៗ ពីក្រុម Dortmund ជាអ្នករៀបចំទាំងអស់ ដោយហេតុថាក្រុម Dortmund មិនបានយល់ព្រមលើកញ្ចាប់ទឹកប្រាក់ ២៥លានផោន ក្នុង ១ឆ្នាំក្នុងការជួលពីក្រុម…

James Rodriguez នឹងមិនវិលត្រលប់មកកាន់ Real Madrid វិញនោះឡើយ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី កីឡាករ James Rodriguez បាននឹងកំពុងសម្លឹងឃើញការចរចារជាមួយក្រុមបាល់ទាត់ Bayern Munich ក្នុងបំណងចង់អោយក្រុមនៅលីកកំពូលអាឡឺម៉ង់មួយនេះ ទិញរូបគេផ្ដាច់ពីក្រុមបាល់ទាត់ Real Madrid នៅពាក់កណ្ដាលរដូវកាលក្រោយ ឬបញ្ចាប់កុងត្រាខ្ចីជើងខាងមុខនេះ។ ក្នុងការសម្លឹងឃើញការបន្តលេងក្នុងក្រុម Bayern Munich កីឡាករ James Rodriguez បាននឹងត្រូវត្រលប់ចូលរួមជាមួយក្រុមបាល់ទាត់ Bayern Munich វិញក្រោយពីបញ្ចាប់ភារកិច្ចនៅពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលកីឡាករវ័យ ២៧ឆ្នាំរូបនេះនឹងចូលរួមក្នុងពានរង្វាន់ Pre-Season Tour ក្នុងពេលខាងមុខជាមួយម្ចាស់ពាន Bundesliga រដូវកាលមុនមួយនេះ និងបន្តការលេង ១រដូវកាលបន្ថែមទៀត។ គួរអោយដឹងផងដែរថា កីឡាករ James Rodriguez ត្រូវបានក្រុមបាល់ទាត់…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar