ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

World Cup 2018

N’Golo Kante ឈឺក្រពះ ក្នុងកំឡុងប្រកួតជាមួយក្រុមជម្រើសជាតិ ក្រូអ៊ាតកាលពីម្សិលមិញ

កីឡាករខ្សែបម្រើកណ្ដាលរបស់ក្រុមជម្រើសជាតិបារាំង N’Golo Kante ត្រូវបានទទួលការចាប់អារម្មណ៌ជាខ្លាំងក្រោយពីគ្រូបង្វឹក ក្រុមជម្រើសជាតិបារាំងសម្រេចផ្លាស់ប្ដូររូបគេ ចាញពីទីលាននៅដើមតង់ទី២ ក្នុងពេលដែលក្រុមកំពុងទទួលរងសម្ពាធពីក្រុម ក្រូអ៊ាតជាខ្លាំង។ ក្នុងការដកកីឡាករ N’Golo Kante នៅតង់ទី២ ដែលទើបនឹងចាប់ផ្ដើមបាន ១០នាទី គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងសម្រេច ផ្លាស់ប្ដូរកីឡាករវ័យ ២៧ឆ្នាំរូបនេះចេញ ដោយសារបញ្ហាឈឺក្រពះជាខ្លាំង ដោយការចាកចេញពីទីលានរបស់គេ បានជំនួសមកវិញដោយ កីឡាករ N’Zonzi នៅនាទីទី ៥៥ ។ គួរអោយដឹងផងដែរថា កាលពីម្សិលមិញនេះ កីឡាករ N’Golo Kante បានជួយនិងរួមចំណែកអោយក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ FIFA World Cup ២០១៨ ក្នុងប្រទេសរ៉ុស្សី ដោយបានផ្ដួល ក្រូអ៊ាតក្នុងវគ្គផ្ដាច់ព្រ័ត្រ ៤ទល់២ ។ ប្រភព : The…

Luis Enrique យល់ព្រមនឹងសំណើដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញក្នុងរយៈពេល ២ឆ្នាំ

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Luis Enrique បាននឹងកំពុងរៀបចំខ្លួនក្នុងការសម្រេចកុងត្រាជាមួយក្រុម បាល់ទាត់ជម្រើសជាតិ អេស្ប៉ាញក្នុងការដឹកនាំរយៈពេល ២ឆ្នាំបន្តទៀត ក្រោយពីគ្រូបង្វឹក Fernando Hierro បានអស់ភារកិច្ចពីក្រុមជម្រើសជាតិក្រោយចប់ពីពានរង្វាន់ FIFA World Cup កាលពីពេលថ្មីៗនេះ។ ជាមួយការរៀបចំចុះកុងត្រាជាមួយអតីតគ្រូបង្វឹកក្រុមបាល់ទាត់ FC Barcelona ក្នុងការដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញក្នុងពេលខាងមុខនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានរៀបចំកុងត្រារយៈពេល ២ឆ្នាំ ដែលការរៀបចំនេះនឹងធ្វើឡើងនៅពេលប៉ុន្មានថ្ងៃមកនេះ។ គួរអោយដឹងផងដែរថា តាំងពីលោក Luis Enrique បានចាកចេញពីក្រុម FC Barcelona រូបលោកមិនទាន់បានសម្រេចចិត្តទៅដឹកនាំក្រុមណាមួយឡើយ ដោយកាលពីបញ្ចាប់រដូវកាលមុននោះមានក្លិបចំនួន ២គឺ Arsenal និង Chelsea បានទាក់ទងនាំយកគ្រូបង្វឹករូបនេះទៅកាន់ លីកកំពូល Premier…

Gareth Southgate បដិសេធនឹងសំណើក្រុមនៅលីក Premier League និងបន្ថែមកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិ អង់គ្លេស

ក្រោយពីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មកដល់វគ្គ ៤ក្រុមចុងក្រោយក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីព្រឹលមិញនេះរួចមក គ្រូបង្វឹក Gareth Southgate បានទទួលសំណើពីក្រុមបាល់ទាត់ក្នុងលីកកំពូល Premier League ជាច្រើនក្នុងការទាក់ទងរូបលោកមកដឹកនាំក្រុមរបស់ពួកគេ ក្នុងរដូវកាលក្រោយខាងមុខនេះ។ ក្នុងការទទួលបានសារជាច្រើនជុំវិញការទៅដឹកនាំនៅ លីកកំពូល Premier League នេះលោក Gareth Southgate បានអោយដឹងថា រូបលោកនឹងមិនទៅដឹកនាំនៅក្រុមណាមួយឡើយ ដោយក្រោយចប់ ភារកិច្ចនៅ World Cup លោកនឹងបន្ត កុងត្រាថ្មីជាមួយក្រុមជម្រើសជាតិ អង់គ្លេសបន្ថែម ២ឆ្នាំបន្តទៀត ទោះបីជាក្រុមតាមបណ្ដាលលីកកំពូល ហ៊ានអោយប្រាក់ឈ្នួលលើស ២ដងនៃប្រាក់ឈ្នួលក្រុមជម្រើសជាតិយ៉ាងណាក្ដី។ គួរអោយដឹងផងដែរថា ការនឹងបន្តកុងត្រាថ្មីរបស់លោក Gareth Southgate នឹងក្រុមជម្រើសជាតិអង់គ្លេស គឺលោក Gareth Southgate អាចនឹងដឹកនាំក្រុមជម្រើសជាតិមួយនេះ…

Dalino នឹងអវត្តមានសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក

ខ្សែការពាររបស់ក្រុមបាល់ទាត់ Manchester City និងក្រុមជម្រើសជាតិ ប្រេស៊ីលកីឡាករ Danilo នឹងត្រូវសម្រាកក្រៅទីលានប្រកួតក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក នាព្រឹកថ្ងៃស្អែកនេះ ដោយសារបញ្ហារបួសកជើងឆ្វេង។ ក្នុងការទទួលរងរបួសនេេះ ដែលបានអកខានជួយក្រុមជម្រើស ប្រេស៊ីលក្នុងការប្រកួតព្រឹកស្អែកនេះ កីឡាករ Danilo អាចប្រឈមនឹងការអវត្តមានរហូតដល់ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បានរង្វាន់បាល់ទាត់ពិភពលោកនេះ ដោយនឹងអាចពន្យាដល់ដើមរដូវកាលថ្មីដែលនឹងខិតជិតមកដល់នេះថែមទៀតផង។ គួរអោយដឹងផងដែរថា កីឡាករ Danilo បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ប្រេស៊ីល បានចំនួន ១ប្រកួតក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះ ដោយ៣ប្រកួតផ្សេងទៀតរូបគេបានស្ថិតក្នុងកៅអីខាងក្រៅតែប៉ុណ្ណោះ៕ ប្រភព : Besoccer 253 Views

វិភាគ! ប្រេសុីល ប៉ះក្រុម មុិចសុីកូ វគ្គ ១៦ក្រុមចុងក្រោយ ម៉ោង ៩យប់នេះ

នៅវេលាម៉ោងង ៩:០០នាទីយប់នេះ ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិ ប្រេសុីល នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើស មុិចសុីកូ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Samara Arena ។ ចំពោះការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនេះ ក្រុមជម្រើសជាតិប្រេសុីល មិនមានបញ្ហារបួសកីឡាករសំខាន់ណាឡើយក្នុងរាត្រីនេះឡើយ ដោយខ្សែការពារសំខាន់ៗដូចជា Danilo និង Marcelo បានសះស្បោយ ១០០ភាគរយ ដោយគ្រូបង្វឹកក្រុមប្រេស៊ីលយប់នេះ នឹងមិនអោយកូនក្រុមខ្លួនប្រហែស សូម្បី ១វិនាទីណាឡើយ។ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ មុិចសុីកូ វិញ បានទទួលរងរបួសខ្សែការពារកណ្ដាល Hector Moreno ក្នុងការប្រកួតដ៏សំខាន់មួយនេះ ដោយនឹងជំនួសមកវិញដោយកីឡាករ Hugo Ayala ដែលការប្រកួតនេះ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ មុិចសុីកូ នឹងព្យាយាមអោយកូនក្រុមរបស់គេព្យាយាមលេងបាល់ជាក្រុម និងការគ្រប់គ្រងបាល់អោយបានច្រើន…

Gerard Pique ទទួលរងរបួសកជើង ក្រោយប៉ះទង្គិចជាមួយ Pepe Reina ក្នុងជំរុំហ្វឹកហាត់

ខ្សែការពារកណ្ដាលរបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញកីឡាករ Gerard Pique បានទទួលរងរបួសកជើងក្រោយពីបានប៉ះទង្គិចជាមួយនឹងអ្នកចាំទី Pepe Reina ក្នុងជំរុំហ្វឹកហាត់កាលពីព្រឹកមិញនេះ។ ក្នុងការទទួលរងនូវបញ្ហារបួសកជើងនេះ កីឡាករ Gerard Pique បានអះអាងថា រូបគេនឹងចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្នុងថ្ងៃនេះ ដែលត្រួវប្រកួតជាមួយក្រុមម្ចាស់ផ្ទះរ៉ុស្សីនៅ វេលាម៉ោង ២១:០០នាទីនេះ ។ គួរអោយដឹងផងដែរថា ហេតុដែលនាំអោយមានរបួសកជើងនេះ គឺដោយសារតែកីឡាករ Gerard Pique និង Pepe Reina ប្រឡែងគ្នា ច្រានគ្នាចុះឡើង ទើបបណ្ដាលអោយបែបនេះ។ ប្រភព : Daily Mail 573 Views

Juan Carlos : អ្នកចាំទី David Ospina នឹងនាំអង់គ្លេស ប្រកួតដល់វគ្គ ១១ម៉ែត្រចុងក្រោយ

អ្នកចាំទីវ័យ ២៩ឆ្នាំសញ្ជាតិកូឡុំប៊ី កីឡាករ David Ospina ត្រូវបានអតីតគ្រូបង្វឹករបស់គេ គឺលោក Juan Carlos ជឿលើសម្ថភាពរបស់គេជាខ្លាំងដោយ រូបគេនឹងអាចនាំអោយក្រុមជម្រើសជាតិ អង់គ្លេសប្រកួតដល់វគ្គកាត់សេចក្ដី ១១ម៉ែត្រចុងក្រោយ។ ក្នុងការជឿលើសម្ថភាពអតីតកូនសិស្សរបស់ខ្លួននេះ លោក Juan Carlos បាននិយាយបា្រប់អ្នកកាសែត សារពត័មាន The Sun ថា “អ្នកចាំទី David Ospina មានបច្ចេកទេសខ្ពស់ក្នុងការ សង្រ្គោះបាល់ពិន័យ ១១ម៉ែត្រ តាំងពីនៅយុវជនមកម្ល៉ែះ ដោយការប្រកួតក្នុងពេលខាងមុខនេះ គេនឹងព្យាយាមធ្វើបានល្អដើម្បី ទប់ក្រុមជម្រើសជាតិអង់គ្លេស ១២០នាទីពេញ និងដើម្បីមានឱកាសទាត់បាល់សំណាង ១១ម៉ែត្រចុងក្រោយ ដែលជាទេពកោស្យល របស់គេនិងអាចជួយក្រុមជម្រើសជាតិរបស់គេឈានទៅវគ្គបន្តទៀត” ។ គួរអោយដឹងផងដែរថា លោក Juan Carlos…

Jose Pekerman ព្រួយបារម្ភលើរបួស James ដែលនឹងអាចអវត្តមានពេល ប៉ះក្រុមខ្លាំងអង់គ្លេស

គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ីលោក Jose Pekerman បានបារម្ភលើរបួសរបស់ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ ខ្លួនគឺកីឡាករ James Rodriguez ដែលអាចនឹងអវត្តមានជួយក្រុមក្នុងពេលជួបប្រកួតជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ក្នុងការបារម្ភអាចនឹងអវត្តមានកីឡាករនាំលេងរបស់ខ្លួន លោក  Jose Pekerman  បាននិយាយអោយដឹងថា “យើងដឹងច្បាស់ហើយថា កីឡាករ James Rodriguez មានរបួសតាំងពីមកដល់ប្រទេសរ៉ុស្សីមកម្ល៉ែះ ដោយការព្យាយាមហ្វឹកហាត់និងការសម្រេចចិត្តរបស់គេ ចង់ជួយក្រុមជម្រើសជាតិ នោះបានធ្វើអោយខ្ញុំសម្រេចដាក់គេលេងជាជម្រើសដំបូង ព្រោះគិតថារបួសរបស់គេធូរស្បោយបានច្រើន តែផ្ទុយទៅវិញវាបានខុសពីការរំពឹងទុក”។ គួរអោយដឹងបន្ថែមផងដែរថា ក្នុងការជួបក្រុមជម្រើសជាតិអង់គ្លេសនៅវគ្គ ១៦ក្រុមចុងក្រោយនេះ លោក  Jose Pekerman និយាយថា “ក្រុមជម្រើសជាតិអង់គ្លេសគឺក្រុមមួយដែលយើងទាំងអស់មិនអាច មើលស្រាលបានឡើយដោយខ្ញុំនឹងព្យាយាមអោយកូនក្រុមខ្ញុំលេងដោយទំនុកចិត្ត និងការបាល់ជាក្រុម ហើយការប្រកួតនេះនឹងក្លាយជាការប្រកួតស្រែកឃ្លានជ័យជម្នះ”។ ប្រភព : The Sun 304 Views

១៦ក្រុមចុងក្រោយនៅ World Cup ២០១៨ រកឃើញហើយ ដែលនឹងលេងនៅថ្ងៃព្រហស្បត្តិ៍នេះ

ក្រោយពីបានបញ្ចាប់វគ្គ Group Stage កាលពីព្រឹកមិញនេះមក ក្នុងពូល H និង ពូល G បានរកក្រុមដែលនឹងត្រូវឡើងបង្រ្គាប់ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០១៨ ដែលប្រទេសរ៉ុស្សី ជាម្ចាស់ផ្ទះ។ ចំពោះ ១៦ក្រុមដែលបានឡើងមកនេះ ត្រូវបានគេរៀបចំការប្រកួត ដោយលេខតាមពូលនីមួយៗ ត្រូវប៉ះលេខ២ តាមពូលផ្សេងទៀត ដោយកាលវិភាគប្រកួតនេះ ដូចនឹងរូបភាពខាងក្រោមនេះ។ គួរអោយដឹងផងដែរថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ ដោយគូបើកឆាកគឺក្រុម អាហ្សង់ទីននឹងត្រូវជួបក្រុមជម្រើសជាតិ បារាំង ដែលធ្វើនៅកីឡដ្ឋាន Kazan Arena ក្នុងទីក្រុង Kazan ផ្ទាល់។ ប្រភព…

វិភាគ! ក្រុមជម្រើសជាតិ ប៉ូឡូញ ប៉ះគ្នាជាមួយក្រុម កូឡុំប៊ី នៅម៉ោង ១យប់នេះ

ក្នុងជំនួបក្នុងពូល H រវាងក្រុមបាល់ទាត់ជម្រើដជាតិ ប៉ូឡូញ ប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិ កូឡុំប៊ី នៅវេលាម៉ោង ១:០០ នាទីព្រឹកស្អែក ដោយការប្រកួតរបស់ក្រុមទាំង ២នេះនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Kazan Arena ។ ក្រុមបាល់ទាត់ជម្រើសជាតិ ប៉ូឡូញ អាចនឹងអវត្តមានកីឡាករខ្សែការពារ Kamil Glik ដែលមិនទាន់ជាសះស្បោយនឹងបញ្ហារបួសស្មា ខណៈដែលកីឡាករផ្សេងៗ ទៀតដែលលេងជាមួួយនឹង សុីណេហ្គាល់ កាលពីសប្ដាហ៍មុន នឹងបង្ហាញខ្លួនក្នុងយប់ដដែល ដោយគ្រូបង្វឹកក្រុមជម្រើសជាតិ ប៉ូឡូញ នឹងមិនអាចលេងទម្រង់លេងថ្មីមួយបែបផ្សេង ដោយកាលពីប្រកួតជាមួយ សុីណេហ្គាល់ កាលពីសប្ដាហ៍មុនបានធ្វើអោយគ្រូបង្វឹករូបនេះ យល់ច្បាស់ពីស្ថានភាពក្រុមបានជាច្រើន។ ចំណែកខាងក្រុមបាល់ទាត់ជម្រើសជាតិ កូឡុំប៊ី វិញ នឹងអវត្តមានកីឡាករ Carlos Sanchez ដែលទទួលបានកាតក្រហមកាលពីប្រកួតជាមួយក្រុម ជម្រើសជាតិជប៉ុន…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar