ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

Champions League

VAR នឹងវត្តមាននៅវគ្គ ១៦ក្រុមចុងក្រោយ Champion League ខាងមុខនេះ

សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA បានសម្រេចដាក់ Video Assistant Referee ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី១ ទ្វីបអ៊ឺរ៉ុប UEFA Champion League ដែលនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខនេះ​។ ក្នុងការសម្រេចដាក់ Video Assistant Referee នៅវគ្គ ១៦ក្រុមចុងក្រោយនេះ វាមិនលឿនពេកទេ សម្រាប់ក្រុមខ្លាំងទាំង ១៦នោះ ដោយការរៀបចំរបស់ UEFA គឺគ្រោងដាក់ប្រព័ន្ធជំនួយការលោកអាជ្ញាកណ្ដាលនេះ តាំងពីវគ្គចែកពូល ខែសីហាមកម្ល៉េះ ក៏ប៉ុន្តែការរៀបចំប្រព័ន្ធមួយនេះ ត្រូវទទួលការពិនិត្យបន្ថែមទៀតពីមន្រ្តីថ្នាក់លើ នៃសហព័ន្ធ UEFA ដើម្បីសម្រេចដាក់អោយប្រើប្រាស់ផ្លូវការ។ គួរអោយដឹងផងដែរថា មិនមែនមានតែ UEFA Champion League ទេ ដែលនឹងប្រើប្រាស់…

Jose Mourinho គប់កន្ត្រក់ទឹកចេញពីមុខ ក្រោយ Marouane Fellaini ស៊ុតចូល ១គ្រាប់

គ្រូបង្វឹកក្រុមបាល់ទាត់បិសាចក្រហម Manchester United លោក Jose Mourinho បានបង្ហាញអប្បកិរិយា ខឹងសម្បារទៅលើកូនក្រុមរបស់លោកជាខ្លាំង ដោយធ្វើការគប់កន្រ្តក់ដាក់ទឹកចេញពីលោករបស់លោក ក្រោយកីឡាករ Marouane Fellaini បានសម្រេចគ្រាប់ជ័យជម្នះនៅចុងតង់ទី២។ ក្នុងការ លើកឡើងរបស់លោក Jose Mourinho ក្រោយចប់ការប្រកួតជាមួយក្រុម Young Boy គ្រូបង្វឹករូបនេះ បាននិយាយថា “វាមិនសមនឹងអ្វីដែលខ្ញុំចង់បានឡើយ ខ្ញុំមិនបានគិតដល់ថា កូនក្រុមរបស់ខ្ញុំលេងទៅជាបែបនេះ ដោយពេញ៩០នាទី កូនក្រុមខ្ញុំលេងបានត្រឹមលទ្ធផល ០-០ ដែលលទ្ធផលនេះបានធ្វើអោយខកចិត្តជាខ្លាំង” ។ គួរអោយដឹងផងដែរថា គ្រាប់បាល់ជ័យជម្នះ ១គ្រាប់របស់កីឡាករ Marouane Fellaini កើតឡើងនៅនាទី ទី៩២ ដែលជាការបញ្ចូនបាល់ពីសំណាក់កីឡាករ Romelu Lukaku ដោយធានាបានសុវត្ថភាព ដល់ក្រុមបិសាចក្រហម…

Lionel Messi ត្រលប់មកចូលរួមជាមួយក្រុម FC Barcelona វិញហើយ

ខ្សែប្រយុទ្ធស្លាបស្ដាំរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានត្រលប់មកចូលរួម ហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ FC Barcelona វិញហើយ បន្ទាប់ពីសម្រាកពីរបួស អស់រយៈពេលជាង ៣សប្ដាហ៍មកនេះ ។ ក្នុងការ ត្រលប់មកចូលរួមជាមួយក្រុម FC Barcelona វិញនេះ កីឡាករ Lionel Messi ត្រូវបានក្លិបចុះឈ្មោះក្នុងបញ្ជីកីឡាករ ដែលនឹងធ្វើដំណើរទៅប្រទេសអ៊ីតាលី ក្រោយគេមួយម៉ោង ដោយបញ្ជីឈ្មោះកីឡាករចេញលើកទី១ មិនមានឈ្មោះកីឡាករវ័យ ៣០ឆ្នាំនេះចូលរួមធ្វើដំណើរទៅកាន់ទីក្រុង Milan នោះឡើយ។ គួរអោយដឹងផងដែរថា ក្រុមបាល់ទាត់ FC Barcelona នឹងធ្វើការប្រកួតជាមួយក្រុម Inter Milan ក្នុងពានរង្វាន់ UEFA Champion League…

វិភាគ! Manchester United បើកទ្វា Old Trafford ស្វាគមន៍ក្រុម Juventus

នៅវេលាម៉ោង ០២:០០ ព្រឹកថ្ងៃពុធ ស្អែកនេះ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងបើកទ្វាផ្ទះ Old Trafford របស់ខ្លួនស្វាគមន៍ក្រុមបាល់ទាត់សេះបង្កង់ Juventus ក្នុងពូល H នៃពានរង្វាន់បាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA Champion League ។ ក្នុងការប្រកួត នៅថ្ងៃស្អែកនេះ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងមិនប្រឈមមុខនឹងការអវត្តមានកីឡាករសំខាន់រូបណាឡើយ ពោលកីឡាករទាំងអស់គឺពេញជើងតែទាំងតែម្ដងសម្រាប់ការប្រកួតនេះ។ ដោយឡែក ចំពោះក្រុមបាល់ទាត់ Juventus វិញ នឹងអវត្តមានកីឡាករ Mario Manduzkic ដោយសារបញ្ហារបួសកជើង ខណៈដែលកីឡាករ Khedira អាចនឹងបានត្រឹមមើលមិត្តរួមក្រុមប្រកួតក្នុងកៅអីបម្រុង ប៉ុណ្ណោះ ក៏ព្រោះតែបញ្ហាការមិនមានវត្តមានក្នុងជំរុំហ្វឹកហាត់។ ចំពោះការព្យាករណ៍…

Alexis Sanchez អវត្តមានក្នុងជំរុំហ្វឹកហាត់ មុនប៉ះ Juventus ព្រឹកស្អែក

ខ្សែប្រយុទ្ធសញ្ជាតិឈីលី កីឡាករ Alexis Sanchez បានអវត្តមាន ក្នុងជំរុំហ្វឹកហាត់របស់ក្រុមបាល់ទាត់បិសាចក្រហម Manchester United កាលពីម្សិលមិញនេះ ខណៈដែលក្រុមបិសាចក្រហម នឹងត្រូវជួបក្រុមខ្លាំងមកពីអ៊ីតាលី Juventus ។ ក្នុងការ អវត្តមានក្នុងជំរុំហ្វឹកហាត់ ត្រៀមលក្ខណៈប្រកួតជាមួយក្រុម Juventus មិនមានប្រភពណាទម្លាយអោយដឹងពីបញ្ហាជាក់លាក់របស់ Alexis Sanchez  ឡើយ ដោយមតិមួយចំនួនជឿថា រូបគេចង់ធ្វើការផ្លាស់ចេញពី Old Trafford នៅខែមករា ខាងមុខនេះ ដោយចូលរួមជាមួយក្រុមកំពូលមួយក្នុងលីកកំពូល ប្រទេសចិន។ គួរអោយដឹងផងដែរថា មូលហេតុដែលប៉ុន្មានប្រកួតចុងក្រោយរបស់ Sanchez បង្ហាញខ្លួនលើទីលានមិនបាន ល្អនោះគឺដោយសារតែរូបគេ មានរឿងផ្ទាល់ខ្លួនជាច្រើន ជាពិសេសនោះគឺការបាក់បែកជាមួយមិត្តស្រី របស់គេកាលពីប៉ុន្មានសប្ដាហ៍មុននេះ។ ប្រភព : The…

វិភាគ! Spurs នឹងត្រូវធ្វើការធ្ងន់ ពេលប៉ះក្រុមខ្លាំង Barcelona យប់នេះ

នៅវេលាម៉ោង ២:០០នាទីព្រឹកស្អែកនេះ ការប្រកួតក្នុងពូល B ដែលជាការប្រកួតរវាង ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspurs បើកទ្វាកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមបាល់ទាត់ FC Barcelona ដែលការប្រកួតនេះជាការប្រកួតដ៏ពិសេសមួយ សម្រាប់អ្នកគាំទ្រពានរង្វាន់ UEFA Champion League ក្នុងយប់នេះ។ ក្នុងការប្រកួត នៅជំនួបដ៏ពិសេសនេះ សម្រាប់ក្រុមបាល់ទាត់ Tottenham Hotspurs អាចនឹងអវត្តមានកីឡាករសំខាន់ដូចជា ៖  Vertonghen, Dembele, Aurier, និង Deli Alli ដែលស្ថានភាពរបួសរបស់ពួកគេ នៅមិនទាន់ល្អប្រសើរនៅឡើយនោះទេ ខណៈដែលក្រុមភ្ញៀវ FC Barcelona អវត្តមានតែកីឡាករ Samuel Umtiti ម្នាក់ប៉ុណ្ណោះ…

Jan Vertonghen នឹងអវត្តមានមិនអាចជួយ Spurs ប្រកួតជាមួយ FC Barcelona ឡើយ

ខ្សែការពារកណ្ដាលរបស់មាន់ខ្នាយមាស Tottenham Hotspur កីឡាករ Jan Vertonghen នឹងអវត្តមានក្នុងជំនួបដ៏ធំ ជាមួយក្រុមបាល់ទាត់ FC Barcelona ក្នុងរាត្រីស្អែកនេះ ដោយសារតែបញ្ហារបួស នៅមិនទាន់ជាសះស្បោយទាន់ពេលវេលា​។ ក្នុងការ ទទួលរងរបួសមិនអាចជួយក្រុម Tottenham Hotspur បាន ពេលប៉ះ FC Barcelona នៅស្អែកនេះ កីឡាករ Jan Vertonghen បានក្លាយជាកីឡាករ ទី៦ របស់ក្លិបដែលមានបញ្ហារបួស មិនអាចមានវត្តមានជួយក្រុមបាន បន្ទាប់ពីរូបគេ បានទទួលរងរបួសសរសៃពួរ ធ្ងន់ធ្ងរ ក្នុងជំនួបជាមួយក្រុមបាល់ទាត់ Huddersfield កាលពីថ្ងៃសៅរ៌កន្លងទៅនេះ។ គួរអោយដឹងបន្ថែមផងដែរថា សម្រាប់ការបំបាត់ខ្សែការពារ កណ្ដាលដ៏ល្អមួយរូបនេះ ក្នុងការប្រកួតជាមួយក្រុមខ្លាំង FC Barcelona បាននោះ…

Kompany មានបំណងចង់លើកពាន Champion League ជាមុនសិន មុនចាកចេញពី City នៅរដូវកាលក្រោយ

ខ្សែការពារសញ្ជាតិប៊ែលហ្សិក កីឡាករ Vincent Kompany មានគម្រោងចង់បានពានរង្វាន់ទ្វីបអ៊ឺរ៉ុបលំដាប់កំពូល UEFA Champion League នៅក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេបានប្រឹងប្រែងអស់រយៈពេលជាង ១០ឆ្នាំជាមួយនឹងក្រុមជើងឯក Premier League រដូវកាល ២០១៨នេះ។ ចំពោះបំណង ចង់បានពានរង្វាន់ UEFA Champion League នៅរដូវកាលនេះ កីឡាករ Vincent Kompany បាននិយាយថា “ខ្ញុំពេញចិត្តការឈ្នះ ពានរង្វាន់នេះជាមួយ Manchester City ហើយខ្ញុំមិនដឹងថា ខ្ញុំអាចលេងបានយូរបានប៉ុន្មានឡើយ ហើយពួកខ្ញុំនឹងព្យាយាមធ្វើវា ដើម្បីក្លិប និងគ្រូបង្វឹករបស់ពួកខ្ញុំផ្ទាល់សប្បាយចិត្តនឹងការប្រឹងប្រែង របស់ពួកខ្ញុំ” ។ គួរអោយដឹងបន្ថែមផងដែរថា កីឡាករ Vincent Kompany…

UEFA សម្រេចដាក់ប្រព័ន្ធ VAR នៅឆ្នាំក្រោយ នឹងអាចជាគម្រោងបន្ថែមសម្រាប់ឆ្នាំ ២០២០

សហព័ន្ធបាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA បានសម្រេចចិត្តយ៉ាងច្បាស់ក្នុងការដាក់អោយប្រើប្រាស់ ប្រព័ន្ធ Video Assistant Referee (VAR) ដោយនឹងអាចជួយសម្រួលក្នុងការ ពិចារណារបស់លោកអាជ្ញាកណ្ដាលនៅលើទីលាន ក្នុងរដូវកាលពានរង្វាន់កំពូលទ្វីបអ៊ឺរ៉ុបមួយនេះ នៅរដូវកាលក្រោយ។ ក្នុងការ សម្រេចដាក់អោយប្រើប្រាស់ប្រព័ន្ធ Video Assistant Referee សហព័ន្ធបាល់ទាត់ UEFA បានសិក្សាចំពោះ ការប្រើប្រាស់ប្រព័ន្ធមួយនេះ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក កាលពីខែសីហា កន្លងទៅ និងការសិក្សាបន្ថែមទៀត តាមបណ្ដាលលីកកំពូលមួយចំនួន ដែលកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយនេះ។ បន្ថែមពីនេះទៅទៀតនោះ សហព័ន្ធបាល់ទាត់ UEFA ក៏បានរៀបចំផែនការ ពីលើគម្រោងដាក់ប្រព័ន្ធ VAR ក្នុងពានរង្វាន់ Euro 2020 ក្នុងពេលខាងមុខនេះ ប្រសិនបើពួកគេ ជោគជ័យក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះ ក្នុងពានរង្វាន់…

Sergio Ramos ទទួលបានកាតលឿងច្រើនជាងគេ ក្នុងពានរង្វាន់ Champion League

ខ្សែការពារសញ្ជាតិអេស្ប៉ាញ កីឡាករ Sergio Ramos បានក្លាយជាកីឡាករដែល ទទួលបានកាតលឿងច្រើនជាងគេ បំផុតមួយក្នុងប្រវត្តសាស្រ្តពានរង្វាន់បាល់ទាត់ទ្វីបអ៊ឺរ៉ុប UEFA Champion League ក្រោយពីរូបគេបានបន្ថែមកាតលឿងមួយ សន្លឹកទៀតក្នុងការប្រកួតជាមួយក្រុម AS Roma កាលពីព្រឹកមិញនេះ។ ក្នុងការបង្ក កំហុសទទួលបានកាតលឿងយ៉ាងច្រើនដូច្នេះ កីឡាករ Sergio Ramos បានទទួលបានកាតលឿងសរុបចំនួន ៣៦សន្លឹក ក្នុងពានរង្វាន់ UEFA Champion League នេះ ខណៈដែលកីឡាករ ដែលទទួលបានកាតលឿងច្រើនជាងគេបន្ទាប់ពី Sergio Ramos នោះគឺជាវិរៈបុរសក្រុមបិសាចក្រហម Manchester United គឺខ្សែបម្រើ Paul Scholes ដែលទទួលបានកាតលឿងចំនួន ៣៥សន្លឹក ។…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar