ទទួលបានលុយរហូត 50$ វិញលើការភ្នាល់ចាញ់របស់អ្នកនៅ 188ASIA
ចុច LIKE ផេក "FB.com/PowerLiveNew" ទីនេះ ដើម្បីទទួលបានព័ត៌មានកីឡារាល់ថ្ងៃ
ក្រុមបាល់ទាត់កំពូលតារាងលីកកំពូល Premier League សប្ដាហ៌ទី១៥ រដូវកាលនេះ ក្រុមបាល់ទាត់ Manchester City បានសម្លឹងឃើញការនាំយកខ្សែប្រយុទ្ធ Frenkie de Jong ពីក្រុមបាល់ទាត់ Ajax ដែលក្រុម Man City នឹងចំណាយទឹកប្រាក់ ៦៨លានផោន លើកការផ្ទេរយកកីឡាកររូបនេះ មកកាន់ Etihad Stadium នៅឆ្នាំក្រោយ។ ក្នុងការ ចង់បានកីឡាករយុវជនវ័យ ២១ឆ្នាំរូបនេះ មកកាន់លីកកំពូល Premier League នៅឆ្នាំក្រោយ គឺក្រុម Manchester City កំពុងត្រូវការ កីឡាករនាំលេងម្នាក់ ( Play Maker) ដូចជា Frenkie de Jong នេះមកចូលរួមក្រុម ដោយការដាក់តម្លៃថ្លៃដូច្នេះផងដែរ ក៏ពីព្រោះតែ Man City នឹងប្រជែងជាមួយ PSG ក្នុងការដណ្ដើមយកកីឡាកររូបនេះ ចាកចេញពីប្រទេសហូឡង់ នៅរដូវកាលក្រោយ។
គួរអោយដឹងផងដែរថា យោងតាមសម្ដីរបស់កីឡាករ Frenkie de Jong ប្រាប់អ្នកកាសែត កាលពីប៉ុន្មានថ្ងៃមុននេះគឺ រូបគេក៏មានគម្រោងចាកចេញពីក្រុម Ajax រួចជាសម្រេចផងដែរ ក្នុងរដូវកាលក្រោយខាងមុខ ដោយ Frenkie de Jong ផ្ទាល់ក៏មិនទាន់ច្បាស់ពីក្រុមដែលរូបគេនឹងបន្តអាជីពនៅឡើយនោះទេ។
ប្រភព ៖ The Sun