ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

EPL

De Gea : ពួកយើងនឹងឈ្នះក្នុងការប្រកួត ជាមួយ Arsenal នៅយប់នេះ

អ្នកចាំទីដៃទី១ របស់ក្រុមបិសាចក្រហម Manchester United កីឡាករ David De Gea បានត្រៀមខ្លួនរួចជាស្រេច ក្នុងការត្រៀមប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal ជាមួយនឹងការរំពឹងយ៉ាងខ្លាំងលើការទទួលបាន ៣ពិន្ទុក្នុងរាត្រីនេះ។ ក្នុងការលើកឡើងរបស់អ្នកចាំទី David De Gea ក្នុងបណ្ដាញសង្គម Twitter របស់បិសាចក្រហម បានអោយដឹងថា ” Arsenal តែងតែធ្វើបានល្អ រាល់ការប្រកួតកន្លងមក តែសម្រាប់ការប្រកួតនេះ យើងនឹងត្រូវយកជ័យជម្នះ ជាដាច់ខាត ព្រោះវាជាជម្រើសតែមួយគត់ ដែលយើងត្រៀមជាស្រេច ក្នុងការប្រកួតនៅ Old Trafford ” ។ គួរអោយដឹងថា ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វាផ្ទះ…

Alex Sandro ទទួលសំណើប្រាក់ឈ្នួល ៨.៩លានផោន ពីក្រុមក្នុងលីក Premier League

ខ្សែការពារស្លាបរបស់ក្រុមបាល់ទាត់ Juventus កីឡាករ Alex Sandro បានទទួលសំណើប្រាក់ឈ្នួលពលកម្មខ្ពស់មួយពីក្រុមធំៗចំនួន ២ក្នុងលីកកំពូល Premier League ដែលកំពុងព្យាយាមទាក់ទងរូបគេ អោយចាកចេញពីប្រទេសអ៊ីតាលី ក្នុងឆ្នាំក្រោយ។ ក្នុងការ ដាក់កំរៃឈ្នួលពលកម្ម រហូតដល់ ៨.៩លានផោនក្នុងកុងត្រារយៈពេល ១ឆ្នាំ មកកាន់កីឡាករសញ្ជាតិប្រេស៊ីល Alex Sandro ក្នុងពេលនេះ គឺទំនងជាក្រុមបិសាចក្រហម Manchester United និងក្រុមតោខៀវ Chelsea ដែលពួកគេទាំង ២ធ្លាប់បានដាក់សំណើ ទិញយកនិងការបង្ហាញចំណាប់អារម្មណ៍មកកីឡាកររូបនេះកាលពីដើមរដូវកាលកន្លងទៅថ្មីៗនេះ។ គួរអោយដឹងថា កុងត្រារបស់កីឡាករ Alex Sandro ជាមួយនឹងក្រុម Juventus គឺមានរយៈពេល ១រដូវកាលកន្លះទៀតឯណោះ ដោយប្រសិនបើក្លិបណាមួយចង់បានកីឡាកររូបនេះនៅខែក្រោយនេះ ក្លិបនោះអាចនឹងត្រូវចំណាយកញ្ចាប់ទឹកប្រាក់ ៥៤លានផោន…

Manuel Pellegrini ៖ Jack Wilshere គឺជាកីឡាករដែលតម្លៃខ្លួន ១០០លានផោន សម្រាប់ខ្ញុំ

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ញញួរធំ West Ham លោក Manuel Pellegrini បានកំណត់នូវតម្លៃខ្លួនខ្សែបម្រើ Jack Wilshere ក្នុងតម្លៃខ្លួនខ្ពស់មួយ ដែលនឹងអាចប្រជែងជាមួយ Super Star មានកំរៃឈ្នួលពលកម្មខ្ពស់ៗ ជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប។ ក្នុងការ លើកឡើងរបស់លោក Manuel Pellegrini បានអោយដឹងថា ” Jack Wilshere គឺជាកីឡាករដែលមានគុណភាពល្អក្នុងតំបន់បម្រើ គេអាចស្ថិតក្នុងតម្លៃខ្លួនពី ៧០លានផោនទៅ ១០០លានផោន ព្រោះខ្សែបម្រើដែលចេះបង្កើតឱកាសច្រើនដូចគាត់ គឺពិតជាសាកសមក្នុងតម្លៃខ្លួននេះ ជាពិសេសទៅទៀតនោះ រូបគេគួរតែមានឱកាសជាប់ជម្រើសជាតិអង់គ្លេស ដោយពឹងផ្អែកលើងសម្ថភាពលេង និងការបង្កើតឱកាសដល់មិត្តរួមក្រុមដោយមានគុណភាពបំផុត” ។ គួរអោយដឹងផងដែរថា កាលពីខែកញ្ញាកន្លងទៅ កីឡាករ Jack Wilshere បានទទួលរបួសកជើងដោយរូបគេបានសម្រាកអស់រយៈពេលជាង ២ខែ ដោយត្រូវបានវះកាត់យ៉ាងដិតដល់បំផុតពីក្រុមគ្រូពេទ្យរបស់ក្រុមញញួរធំ។…

វិភាគ! Arsenal បើកទ្វាផ្ទះ Emirate ស្វាគមន៍ក្រុម Spurs

ក្នុងលីកកំពូលប្រទេសអង់គ្លេស Premier League នៅរាត្រីយប់ថ្ងៃអាទិត្យនេះ មានជំនួបដ៏ធំមួយ រវាងក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បើកកីឡដ្ឋាន Emirate Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspurs ក្នុងសប្ដាហ៍ទី១៤ ។ ចំពោះក្រុមម្ចាស់ផ្ទះនៅយប់នេះ មិនមានកីឡាករសំខាន់រូបណារបួសនោះឡើយ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Lacazette បានសះស្បោយ ១០០ភាគរយពីរបួសសម្រាប់ជួយក្រុម Arsenal នៅយប់នេះ ខណៈដែល Aubameyang ដែលជា Top Scorer របស់ក្រុម ក៏នឹងបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងធម្មតា ដោយរូបគេអាចផ្លាស់មកលេងជាខ្សែបម្រើប្រយុទ្ធ ដែលនឹងចាប់ដៃគូជាមួយនឹង Ozil និង Iwobi ។ ចំណែកក្រុមភ្ញៀវ នឹងអវត្តមានកីឡាករ Dembele…

Javier Hernandez ចង់ចាកចេញពី West Ham ក្នុងរដូវកាលក្រោយ

ខ្សែប្រយុទ្ធសញ្ជាតិមុិចស៊ិចកូ កីឡាករ Javier Hernandez បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ការចាកចេញពីក្រុមញញួរធំ West Ham ក្រោយបញ្ចាប់រដូវកាលនេះ បន្ទាប់ពីការបង្ហាញខ្លួនលើទីលាន របស់គេកាន់តែមានចំនួនតិចតួចបំផុត។ ក្នុងការ លើកឡើងរបស់កីឡាករ Javier Hernandez ក្នុងសារពត៌មាន Marca បានអោយដឹងថា “ខ្ញុំពិតជាចង់បង្ហាញខ្លួនអោយជាប់ដូចមុន លើទីលានវិញខ្លាំងណាស់ ហើយបើផ្លូវដែលខ្ញុំចង់ចាកចេញពីទីនេះ វាមិនអាច កើតបានឡើយក្នុង រដូវត្រជាក់នេះឡើយ ប៉ុន្តែក្នុងកំឡុងពេលនេះ ខ្ញុំត្រូវតែ គោរពនូវមូលហេតុនិងលក្ខខណ្ឌមួយចំនួនរបស់ក្លិបនិងគ្រូបង្វឹក ជាមុនសិន” ។ Javier Hernandez បានបន្តថា “នេះអាចជាច្រកចេញតែមួយគត់ សម្រាប់រដូវកាលដោះដូរកីឡាកររដូវក្ដៅខាងមុខ តែមិនមែនថា ការចង់ចាកចេញនេះ ខ្ញុំមិនពេញចិត្តនឹងលក្ខខណ្ឌក្លិបឡើយ ផ្ទុយទៅវិញខ្ញុំរីករាយជាមួយការមកដល់ទីនេះ ប៉ុន្តែខ្ញុំចង់បង្ហាញខ្លួនលើទីលានច្រើនជាងនេះ” ។ គួរអោយដឹងផងដែរថា កីឡាករ Javier Hernandez…

ចំណុចពិសេសរបស់ Lucas Torreira បានធ្វើអោយគេក្លាយជាកីឡាករសំខាន់ក្នុងក្រុម Arsenal

ខ្សែបម្រើកណ្ដាលវ័យ ២២ឆ្នាំរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ កីឡាករ Lucas Torreira បានក្លាយជាកីឡាករខ្សែបម្រើដ៏សំខាន់បំផុត ក្នុងក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Unai Emery នៅរដូវកាលនេះ ដោយសារទម្រង់លេងរបស់គេ មានការរីកចម្រើនជាខ្លាំង។ ទទ្ទឹមនឹង ការបង្ហាញខ្លួនបានយ៉ាងល្អក្នុងរដូវកាលនេះ កីឡាករ Lucas Torreira បាននិយាយថា “ការផ្លាស់មកទីនេះ គឺការលេងខុសប្លែកពីពេលដែលខ្ញុំលេងនៅលីកអ៊ីតាលីនិងក្នុងក្រុមជម្រើសជាតិ ព្រោះនៅ Arsenal គ្រូបង្វឹកគាត់ប្រើកីឡាករខ្សែបម្រើតែ ២នាក់ប៉ុណ្ណោះ ក្នុងការការពារបាល់គូប្រកួតបើកការប្រយុទ្ធ និងការគាំទ្រខ្សែប្រយុទ្ធពេលទទួលបានបាល់ Counter-Attack ទៅលើគូប្រកួត” ។ កីឡាករ Lucas Torreira បន្តថា “ខ្ញុំនឹងធ្វើអោយបានល្អបន្តទៀត អោយវាប្រសើរឡើង និងការសម្របខ្លួនតាមការលេង របស់ក្រុម Arsenal…

Chelsea ចុះកុងត្រា នាំយកយុវជនខ្លួន ២រូបមកចូលរួមឈុតធំ

ក្រុមបាល់ទាត់តោខៀវ Chelsea បានចុះកុងត្រាធំមួយ ជាមួយយុវជនរបស់ខ្លួន ២រូបគឺកីឡាករ Tino Anjorin និងកីឡាករ George Nunn ដែលពួកគេទាំង២ ត្រូវបានក្រុម Chelsea កោះហៅចូលរួមជាមួយក្រុមធំ ក្នុងចុងខែវិច្ឆិកានេះ។ ចំពោះកុងត្រា ដែលតោខៀវបានចុះជាមួយនឹងយុវជនរបស់ខ្លួនទាំង ២នេះគឺមានរយៈពេលវែង ដោយពួកគេទាំង២ អាចនឹងមានឱកាសបង្ហាញខ្លួនក្នុងឈុតធំ ក្នុងលក្ខខណ្ឌ ណាមួយដែលអាចទាក់ចិត្តលោក Sarri ជឿជាក់លើពួកគេ ក្នុងការប្រកួតសំខាន់ៗ ក្នុងពេលខាងមុខ។ គួរអោយដឹងផងដែរថា កីឡាករ George Nunn និង Tino Anjorin មានតំណែងជាខ្សែបម្រើ ក្នុងឈុត Chelsea U23 ដែលការបង្ហាញខ្លួនបានយ៉ាងល្អក្នុងលីក Premier League 2 ទើបធ្វើអោយគ្រូបង្វឹករបស់ពួកគេ សម្រេចស្នើសុំកុងត្រាពីម្ចាស់ក្លិបដាក់បញ្ចូលឈ្មោះពួកគេ…

ក្រុមជម្រើសជាតិថៃ នឹងបង្ហាញវត្តមានក្នុងហ្គេម PES 2019

ក្រុមហ៊ុនផលិតហ្គេមកំសាន្ត Konami របស់ប្រទេសជប្ព៉ុន ដាក់បញ្ចូលក្រុមបាល់ទាត់ជម្រើសជាតិថៃ ចូលក្នុងហ្គេមបាល់ទាត់ Pro Evolution Soccer 2019 ដែលនឹងបញ្ចេញជាផ្លូវការណ៍នៅខែក្រោយ នេះ។ ក្នុងការ សម្រេចដាក់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ចូលក្នុងហ្គេមបាល់ទាត់ របស់ខ្លួនក្រុមហ៊ុន Konami បានសម្រេចបន្ថែមនូវលីកកំពូល Toyota Thai League មួយទៀត ដែលមានក្រុមបាល់ទាត់ចំនួន ១៨ក្រុម ដោយការរចនាឯកសណ្ឋានក្រុមនីមួយ គឺដូចទៅនឹងឯកសណ្ឋានប្រកួតផ្លូវការដូចគ្នា។ គួរអោយដឹងផងដែរថា ហ្គេមកំសាន្តប្រភេទបាល់ទាត់ Pro Evolution Soccer 2019 បានចេញជំនាន់ BATA 3.0 ដែលជាជំនាន់សាកល្បង របស់ក្រុមហ៊ុន Konami ដើម្បីត្រួតពិនិត្យ កែតម្រូវផ្សេងៗ ស្របពេលដែលអ្នកគាំទ្រជាច្រើន…

Jose Mourinho ចង់បាន Marko Arnautovic ពីក្រុមញញួរធំ West Ham

គ្រូបង្វឹកក្រុមបាល់ទាត់បិសាចក្រហម Manchester United លោក Jose Mourinho បានសម្លឹងឃើញខ្សែប្រយុទ្ធ Marko Arnautovic របស់ក្រុមញញួរធំ West Ham ដើម្បីធ្វើកំណែទម្រង់ថ្មីក្នុងតំបន់ប្រយុទ្ធរបស់ខ្លួន។ ក្នុងការ សម្លឹងឃើញកីឡាករ Marko Arnautovic ក្នុងការផ្ទេរមកកាន់ Old Trafford នៅខែមករាខាងមុខ លោក Jose Mourinho បានប្រាប់អោយក្លិបបិសាចក្រហម Manchester United អោយត្រៀមនូវកញ្ចាប់ទឹកប្រាក់ ៥០លានផោន និងជាមួយកុងត្រារយៈពេល ២ឆ្នាំសម្រាប់កីឡាករវ័យ២៩ឆ្នាំ រូបនេះ។ គួរអោយដឹងផងដែរថា កីឡាករ Marko Arnautovic និងលោក Jose Mourinho ក៏ធ្លាប់បានធ្វើការជាមួយគ្នាបានម្ដង កាលពីកំឡុងឆ្នាំ ២០០៩-២០១០ កន្លងទៅ…

Guangzhou Evergrande ដាក់គម្រោងស្នើចង់បាន លោក Rafa Benitez

ក្រុមបាល់ទាត់ Guangzhou Evergrande បានរៀបចំគម្រោងស្នើទៅកាន់លោក Rafa Benitez ក្នុងបំណងអញ្ជើញគ្រូបង្វឹករូបនេះ មកដឹកនាំក្រុមរបស់ខ្លួន ក្នុងពេលខាងមុខនេះ។ ក្នុងការ ចង់បានលោក Rafa Benitez មកដឹកនាំក្រុមក្នុងរដូវកាលក្រោយ ក្រុមបាល់ទាត់ Guangzhou Evergrande បានត្រៀមនូវកញ្ចាប់ទឹកប្រាក់ ១០លានផោន សម្រាប់កុងត្រារយៈពេល ១ឆ្នាំជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដោយប្រភពជិតស្និទ្ធិមួយ បានបញ្ជាក់ថា ពេលនេះលោក Rafa Benitez សុំពេលពិភាក្សាជាមួយក្រុមគ្រួសារ និងមិត្តរបស់គាត់សិន។ គួរបញ្ជាក់ថា លោក Rafa Benitez អាចនឹងមានភាគរយខ្ពស់ក្នុងការ មកសាកល្បងក្នុងលីកកំពូល Chinses Super League នៅដើមឆ្នាំក្រោយនេះ បន្ទាប់ពីក្រុមបាល់ទាត់ Guangzhou Evergrande បានសម្រេចបណ្ដេញលោក Fabio Cannavaro…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar