ទទួលបានព័ត៌មានកំពូលលីគបាល់ទាត់លើពិភពលោក និង​ផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍កីឡាបាល់ទាត់

EPL

Dortmund មានគម្រោងទិញ Paco Alcacer ផ្ដាច់ពី Barcelona

ក្រុមបាល់ទាត់ Borussia Dortmund បានរៀបចំកាដូពិសេស សម្រាប់ Paco Alcacer ក្នុងថ្ងៃ Black Friday កាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង Bundesliga មួយនេះ បានរៀបចំគម្រោងទិញផ្ដាច់កីឡាកររូបនេះ ពីក្រុម Barcelona ក្នុងខែមករាខាងមុខនេះ។ ក្នុងការ រៀបចំគម្រោងនេះ ក្លិបបាល់ទាត់ Borussia Dortmund បានស្នើទៅកាន់ក្រុម FC Barcelona ក្នុងកញ្ចាប់ទឹកប្រាក់ ២២លានផោន សម្រាប់ការផ្ទេរយកកីឡាករ Paco Alcacer និងជាមួយកុងត្រាថ្មីរយៈពេល ៤ឆ្នាំ រវាងក្រុម Dortmund និងខ្សែប្រយុទ្ធ Paco ផងដែរ។ គួរបញ្ជាក់ថា កីឡាករ Paco Alcacer បានស្ថិតក្នុងភ្លើងបៃតង…

N’Golo Kante ចុះកុងត្រាថ្មី ៥ឆ្នាំបន្តជាមួយតោខៀវ Chelsea

ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំង កីឡាករ N’Golo Kante បានសម្រេចចុះកុងត្រារយៈពេល ៥ឆ្នាំបន្តទៀតជាមួយក្រុមបាល់ទាត់តោខៀវ Chelsea ជាមួយប្រាក់ឈ្នួលថ្លៃជាងគេ ប្រចាំក្រុមក្នុងពេលបច្ចុប្បន្ននេះ ដែលមានតម្លៃរហូតដល់ ២៩០ ០០០ផោនក្នុង ១សប្ដាហ៏។ ក្នុងការ ចុះកុងត្រាថ្មីជាមួយក្រុមតោខៀវ Chelsea កីឡាករ N’Golo Kante បាននិយាយថា “ខ្ញុំរីករាយ ចំពោះការបន្តកុងត្រាថ្មីជាមួយក្រុម Chelsea ហើយចាប់តាំងពីពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានការអភិវឌ្ឍខ្លួន បានយ៉ាងប្រសើរ ជាមួយការបង្កើតការប្រជែងជាមួយខ្លួនឯងផងដែរ ជាពិសេសខ្ញុំពេញចិត្តនឹងទីក្រុង London ក្លិប Chelsea នឹងចង់មានពេលវេលាច្រើនជាងនេះ ជាមួយពួកគេ”។ គួរអោយដឹងផងដែរថា កីឡាករ N’Golo Kante បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០១៦ ដោយពេលនោះ…

Spurs នឹងត្រលប់មកលេងក្នុងដី White Hart Lane នៅខែកុម្ភៈខាងមុខ

ក្រោយពី ម្ចាស់ក្លិបបាល់ទាត់ Tottenham Hotspurs បានប្រកាសធ្វើកំណែទម្រង់កីឡដ្ឋាន White Hart Lane ថ្មីកាលពីដើមឆ្នាំ ២០១៧ កន្លងទៅ ដោយក្លិបមួយនេះ បានសម្រេចប្រើប្រាស់កីឡដ្ឋានជាតិប្រទេសអង់គ្លេស បណ្ដោះអាសន្នក្នុងនាមធ្វើជាម្ចាស់ផ្ទះ។ ក្នុងការ ទទ្ទឹងរងចាំពីសំណាក់អ្នកគាំទ្រ ក្រុមកីឡាករ និងបុគ្គលទាំងមូល មកទល់ពេលនេះ ម្ចាស់ក្លិបមាន់ខ្នាយមាស Tottenham Hotspurs បានប្រកាសថា ក្លិបនឹងប្រើប្រាស់កីឡដ្ឋាន White Hart Lane វិញក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ជាមួយនឹងកំណែទម្រង់ថ្មីអាចផ្ទុកអ្នកគាំទ្របាន រហូតដល់ ៦២ ០០០នាក់ ។ គួរបញ្ជាក់ផងដែរថា កីឡដ្ឋាន White Hart Lane…

Didier Drogba ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៤០ឆ្នាំ

អតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់តោខៀវ Chelsea កីឡាករ Didier Drogba បានប្រកាសបញ្ចាប់អាជីព បាល់ទាត់របស​់ខ្លួនត្រឹមវ័យ ៤០ឆ្នាំ ដោយរូបគេបានប្រកាសប្រាប់បណ្ដាលអ្នកគាំទ្ររបស់ខ្លួនកាលពីយប់មិញ ក្នុងបណ្ដាញសង្គម។ ក្នុងការ ការលើករបស់ Didier Drogba ក្នុងសារតាមបណ្ដាញសង្គម បានអោយដឹងថា “ឆ្នាំ ១៩៨៩ ខ្ញុំបានចាប់ផ្ដើមជាមួយបាល់ទាត់ក្នុងអាយុ ១១ឆ្នាំ ពេលនេះខ្ញុំបានត្រលប់មកមើលរូបភាព របស់ខ្ញុំកាលពីកំឡុង២០ឆ្នាំមកនេះ ក្នុងនាមជាកីឡាករអាជីពម្នាក់ ខ្ញុំពិតជាមានមោទនភាពចំពោះ ខ្លួនឯងជាខ្លាំង ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ទៀតនោះ ខ្ញុំក៏ទទួលបានមេរៀនជីវិត ជាច្រើនពីវាផងដែរ ម្យ៉ាងវិញទៀត ខ្ញុំចង់អរគុណនិងការប្រឹងប្រែង របស់អ្នកដែលបានបង្ហាញខ្ញុំ អំពីក្ដីស្រមៃដ៏ធំមួយនេះ ក្នុងជីវិត” ។ គួរអោយដឹងផងដែរថា កីឡាករ Didier Drogba ក៏ជាប់ឈ្មោះស្ថិតក្នុងបេក្ខភាព កីឡាករល្អមួយរូបផងដែរ ដោយការបង្ហាញខ្លួនរបស់គេក្នុងលីកកំពូល Premier…

Marouane Fellaini បង្ហាញម៉ូដ សក់ថ្មីក្នុងជំរុំហ្វឹកហាត់ Manchester United

ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក កីឡាករ Marouane Fellaini បានបង្ហាញនូវ ទម្រង់ម៉ូដសក់ថ្មី ក្នុងជំរុំហ្វឹកហាត់របស់ក្លិបបាល់ទាត់បិសាចក្រហម Manchester United មុនត្រៀមលក្ខណៈប្រកួតជាមួយក្រុម Crystal Palace ចុងសប្ដាហ៏នេះ។ ក្នុងការ ផ្លាស់ប្ដូរស្ទាយសក់ថ្មី នេះ កីឡាករ Marouane Fellaini បានកាត់វាចេញដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន ឈានចូលវ័យ ៣០ឆ្នាំ ស្របពេលដែលថ្មីៗនេះរូបគេ បានបញ្ជាក់ប្រាប់ថា ស្ទាយម៉ូដសក់ចាស់របស់គេ គឺបានទុកតាំងពីកំឡុងឆ្នាំ ២០០៨ មកម្ល៉េះ ពោលគឺពេលដែល Marouane Fellaini ចាប់ផ្ដើមចូលអាជីពលេងក្នុងពានរង្វាន់ Premier League ។ គួរអោយដឹងផងដែរថា ក្នុងរដូវកាលនេះ កីឡាករ Marouane Fellaini បានបង្ហាញខ្លួនអោយក្រុមបិសាចក្រហម Manchester United ចំនួន…

Manchester United ត្រៀមចាយ ២៧លានផោន ទិញយក Lorenzo Pellegrini

ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានសម្លឹងឃើញការ នាំយកកីឡាករ Lorenzo Pellegrini ពីក្រុមបាល់ទាត់ AS Roma នៅក្នុងខែមករា ខាងមុខនេះ ដែលជាការចង់បានរបស់លោក Jose Mourinho ចង់បានរូបគេមកកាន់ Old Trafford ។ ក្នុងការ ចង់បានកីឡាករ Lorenzo Pellegrini មកកាន់ទីក្រុង Manchester នៅរដូវកាលនេះ ក្រុមបាល់ទាត់ Manchester United បានរៀបចំគម្រោងកញ្ចាប់ទឹកប្រាក់ ២៧លានផោន និងកុងត្រារយៈពេល ២ឆ្នាំ ស្របពេលដែលប្រាក់ឈ្នួលពលកម្មរបស់កីឡាកររូបនេះ នឹងត្រូវចរចារគ្នាតាមក្រោយ ប្រសិនបើ បិសាចក្រហម អាចយករូបគេពីក្រុម AS Roma បាននៅខែមករានេះ។ គួរអោយដឹងផងដែរថា…

Harry Kane ទទួលបានការ សរសើរពីលោក Gareth Southgate ជាខ្លាំង

ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspurs កីឡាករ Harry Kane ទទួលបានការ សរសើរពីសំណាក់គ្រូបង្វឹករបស់ខ្លួនជាខ្លាំង ក្រោយពីរូបគេ បានទាត់បញ្ចូលទី ១គ្រាប់ យកឈ្នះក្រុមជម្រើស ក្រូអ៊ាត កាលពីយប់មិញនេះ។ ក្នុងការ លើកឡើងរបស់លោក Gareth Southgate បាននិយាយក្រោយចប់ការប្រកួតជាមួយក្រុមក្រូអ៊ាត ថា ” Harry Kane ជាកីឡាករ ដែលទាត់សម្រេចទីល្អជាងគេ ក្នុងចំណោមកីឡាករជុំវិញពិភពលោក ដោយ ៩៨ភាគរយក្នុង ១ប្រកួតទៅហើយដែល កីឡាកររូបនេះ អាចស្វែងរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិ ទទ្ទឹមគ្នានេះ ពួកយើងក៏មានមោទនភាពជាខ្លាំងទៅលើ Kane ដូច្នេះ គេ មិនងាយអោយពួកយើងអស់សង្ឃឹមឡើយ” ។ គួរអោយដឹងផងដែរថា កីឡាករ Harry…

Manchester United ចង់ទិញ Pickford ពី Everton ក្នុងតម្លៃខ្លួន ៦០លានផោន

ក្រុមបាល់ទាត់បិសាចក្រហម Manchester United បាននឹងកំពុងរៀបចំសំណើកុងត្រានាំ យកអ្នកចាំទី Jordan Pickford ពីក្រុមបាល់ទាត់ Everton ក្នុងខែមករា ខាងមុខនេះ បន្ទាប់ពីអ្នកចាំទីដៃទី១ របស់ពួកគេ នៅតែមិនទាន់ ទទួលយក្រដាសកុងត្រាថ្មី សម្រាប់រដូវកាលក្រោយនេះ។ ក្នុងការ សម្លឹងឃើញកីឡាករ Jordan Pickford ពីក្រុម Everton ខាងក្រុមបិសាចក្រហម Manchester United បានរៀបចំកញ្ចាប់ទឹកប្រាក់ ៦០លានផោន ជូនទៅ Everton ក្នុងការផ្ទេរកីឡាករវ័យ ២៤ឆ្នាំរូបនេះ អោយមកកាន់ Old Trafford ខណៈដែល បច្ចុប្បន្នបិសាចក្រហម កំពុងប្រឈមការបាត់បង់ចំណូល ក្នុងការចាកចេញរបស់ David De…

Claudio Ranieri នឹងទិញ McDonald’s អោយកីឡាករខ្លួន បើការប្រកួត Clean Sheet

គ្រូបង្វឹកចំនូលថ្មីរបស់ក្រុមបាល់ទាត់ Fulham លោក Claudio Ranieri បានសន្យា ជាមួយកូនក្រុមរបស់ខ្លួនថា លោកនឹងចំណាយប្រាក់ផ្ទាល់ខ្លួន ទៅលើការទិញអាហារសម្រន់ McDonald’s ក្រោយចប់រៀងរាល់ការប្រកួតទាំងអស់ ប្រសិនបើពួកគេអាចទប់ស្កាត់ការ បង្កើតឱកាសទាត់បញ្ចូលទីរបស់គូប្រកួតបាន ។ ក្នុងការ សន្យាចំពោះកូនក្រុមថ្មីបែបនេះ លោក Claudio Ranieri បាននិយាយប្រាប់អ្នកកាសែតថា “ខ្ញុំមានផែនការច្រើន សម្រាប់ក្រុមមួយនេះ តែដល់ចំណុចនេះ ខ្ញុំចង់លើកទឹកចិត្ត កីឡាកររបស់ខ្ញុំរាល់ការប្រកួត នៅពេលដែលពួកគេការពារ Clean Sheet បានខ្ញុំនឹងទិញ Pizza ដើម្បីអោយពួកគេ ហូបនិងរីករាយនឹងអ្វីដែលពួកគេទទួលបាន ក្រោយចប់ការប្រកួត ក៏ប៉ុន្តែ Pizza វាមិនអាចគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ដូច្នេះ ខ្ញុំនឹងធ្វើការទិញអាហារសម្រន់ពី McDonald’s បន្ថែមទៀត ព្រោះអ្នករាល់គ្នាដឹងស្រាប់ហើយ ថា…

Chelsea ចេញគម្រោងនាំយក Christian Pulisic ពី Dortmund

ក្រុមបាល់ទាត់តោខៀវ Chelsea បានរៀបចំគម្រោងនាំយកខ្សែបម្រើ Christian Pulisic ពីក្រុមបាល់ទាត់ Dortmund ក្នុងខែមករា ខាងមុខនេះ បន្ទាប់ពីទទួលជោគជ័យក្នុងការពិភាក្សាគ្នា ជាមួយសាមុីខ្លួនផ្ទាល់​។ ក្នុងការ ចេញគម្រោងនាំយក កីឡាករវ័យ ២០ឆ្នាំសញ្ជាតិអាមេរិច រូបនេះមកកាន់ Stamford Bridge ក្នុងខែមករា ខាងមុខនេះ ក្រុមតោខៀវ Chelsea នឹងត្រៀមកញ្ចាប់ទឹកប្រាក់ ៧០លានផោន សម្រាប់ការផ្ទេរ  Christian Pulisic និងការទិញផ្ដាច់កុងត្រារបស់គេ ជាមួយនឹង Dortmund ដែលមានសពុលភាព ដល់ឆ្នាំ ២០២០។ គួរអោយដឹងផងដែរថា ក្រុមតោខៀវ Chelsea អាចនឹងត្រូវទិញចូលកីឡាករ ច្រើនក្នុងនៅក្នុងខែមករា ខាងមុខនេះ ក៏ពីព្រោះតែ…

អត្ថបទប្រចាំខែ
មើលការផ្សាយផ្ទាល់បាល់ទាត់នៅផេក
Facebook By Weblizar Powered By Weblizar